តាមរយៈហ្វេសប៊ូកឈ្មោះ Heng Heng បានសរសេររៀបរាប់ថា« ដំណឹងស្វែងរកប្រពន្ធឈ្មោះ ស៊ាង ស៊ូឡុង នឹង ឡាន LAND CRUISER មួយគ្រឿងដែលមានផ្លាកលេខ 2AZ-1618
គាត់បានបាត់ខ្លួនតាំងពីរថ្ងៃ 20-07-2022 មកម្លេះបើបងប្អូន អ៊ុំ ពូ មីង នឹងលោក លោកស្រីណា ប្រទះឃើញគាត់?សូមមេត្តាទំនាក់ទំនងមកខ្ញុំបាទតាមរយះលេខទូរស័ព្ទ?0965608426 សូមអគុណទុកជាមុន?»
ក្រោយពីម្ចាស់អាខោនឈ្មោះ Heng Heng ដែលជាប្ដីបង្ហោះសារបាត់ប្រពន្ធ បាន ប៉ុន្មានម៉ោង ស្រាប់តែ ម្ចាស់អាខោន ឈ្មោះ Je Chou ដែល ជាប្រពន្ធរបស់ឈ្មោះ Heng បានផុស Status បែបនេះថា
«កុំបារម្មណ៏ពីខ្ញុំ ទាំងខ្ញុំទាំងរថយន្ត គឺមានសុវត្ថិភាពល្អណាស់ តែខ្ងុំសុំពេលវេលាធ្វើចិត្ត រក្សាគំលាតមួយរយះ ព្រោះមិនទាន់អាចទទួលយកបាននូវអ្វីដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកខ្ងុំនៅក្នុងផ្ទះសំណាក់ដែលប្តីលួចផិតក្បត់សុីកូនចៅឯង»