យូធូប៖ ទំនាក់ទំនងបណ្ដាញសង្គមកំពុងក្លាយជាទិសដៅទីមួយដែលមនុស្សទូទាំងពិភពលោកកំពុងតែ ប្រើប្រាស់ជាប្រចាំថ្ងៃ សម្រាប់បម្រើដល់ ទំនាក់ទំនង ការកំសាន្ត ចំណេះដឹង ចែករំលែកអ្វីថ្មីៗ សុខភាព និង សម្រស់ជាដើម…។
ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដ៏ល្បីជាច្រើនដូចជា Facebook, Tik Tok, BIGO Live , Tutu Live …ជាពិសេសពិភពកំសាន្តដ៏ធំជាងគេក្នុងលោកគឺYouTube កំពុងក្លាយជាទីដែលមនុស្សសម័យទំនើបខំបញ្ចេញសិល្បៈ ឬ សង្គមផ្សេងអោយពិភពលោកបានដឹង។
វីដេអូខ្លីមួយ នៅក្នុងបណ្ដាញកំសាន្ដយូធូបដែលមានឆានែលឈ្មោះ Hmoob ham channel បានទាក់ទាញអ្នកចូលទស្សនាជិត២០លានដង ដែលវីដេអូនេះពិតជាផ្ដល់ចំណូលដល់ម្ចាស់ ឆានែលមិនតិចពាន់ដុល្លារនោះទេ។
សកម្មភាពវីដេអូមួយនេះក៏រងការរិះគន់របស់មហាជនអ្នកទស្សនាមិនតិចនោះទេ។
ដើម្បីអោយកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សូមអូសទៅក្រោមដើម្បីទស្សនាវីដេអូ ព័ត៌មានផ្សេងៗ