ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចហើយ ទាក់ទងរឿងសាឡនថៅកែ យ៉ុង កណ្និកា សុីថ្លៃកប់ពពកដ៏មិននឹកស្មានដល់ ដែលធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ឃើញហើយស្ទើរដាច់ផ្ងារ នៅពេលនេះ រវាងម្ចាស់ហាង និងអ្នកផុស បានលេងគ្នាហើយ ក្រោយបានបញ្ចេញឲ្យគ្រប់គ្នាបានដឹងថា «កាត់សក់ អ៊ុតស្ប៉ា 3 នាក់ គិតលុយ 1090$ បងប្អូនមុនចូលហាងល្មមៗអីសួរតំលៃផង»។
ជាក់ស្តែង តាមរយៈផេកហ្វេសប៊ុកហាង កណ្និកាសាឡន សាខាទី1 បានភ្ជាប់រូបអ្នកផុសដែលជាអ្នកលក់អនឡាញម្នាក់ ដោយបោះសម្តីឲ្យបែបនេះថា «លក់ខោអាវលក់ឡេ លក់សាប៊ូអត់ដាច់ អត់ម្យូដាក់មួយកុំអោយស្ងាត់ អាសូតែមុខនឹងបានមកធ្វើ មនុស្សសមយ័នេះធ្វើអីក៏បាន អ្នកលក់អនឡាញមួយរូបដែរ រកសម្ថភាពល្បីមិនបានមែន»។
តែទោះជាយ៉ាងណា ក្រោយឃើញផេកហាងខាងលើ បានបោះសម្តីឲ្យខ្លួនបែបនេះ ស្រាប់តែនារីស្រស់ស្អាតជាអ្នកផុស ដែលមានគណនីហ្វេសប៊ុកឈ្មោះ តា ម៉ៃ បានដាក់ទៅវិញថា៖
«ខ្ញុំបង្ហោះមិនបានបង្ហាញហាង រឺ កន្លែងអ្នកណាមួយឡើយ ហើយក៍មិនបានរិះគន់ហាងអ្នកណាម្នាក់ដែរ អញ្ចឹងហើយសូមអ្នកប្រុងប្រយ័ត្នបន្តិច រាល់ការដែលអ្នកចូលមើលប្រូហ្វាលខ្ញុំ ហើយ save យករូបថតខ្ញុំទៅភ្ជាប់នឹង comment របស់អ្នក ខ្ញុំសុំនិយាយបន្តិចចុះ
បើកអ្នកបើកហាងរកសុី យកតម្លៃប៉ុនហ្នឹងមែន ចេញបុងគិតលុយប៉ុនហ្នឹងមែន ហេតុអីយើងត្រូវខ្លាចគេយកមកបង្ហោះ ហើយតើវាប៉ះពាល់អី បើគេហ៊ានធ្វើគេធ្វើហើយ បើគេមិនហ៊ានធ្វើក៍ជារឿងរបស់គេ កុំអោយតែយើងមានចេតនាណាមួយ រឺដូចពាក្យគេនិយាយបែបធម្មតាថា កោគេទៅបានហើយ បើមិនមានចេតនាបែបនេះទេ អ្នកនឹងមានអតិថិជនគាំទ្រកាន់តែច្រើនឡើងៗ និងអ្នកទៅធ្វើហើយចង់ទៅធ្វើម្តងទៀត!»។
ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានចូលខមិនគាំទ្រអ្នកផុស និងដុតបន្ថែមថា៖ «មកពីវាថ្លៃពេកហ្នឹងហេីយ បានភ្ញៀវអោយអ្នកជិតខាងមេីលហ្នឹងណា មានភ្ញៀវឯណាមុខក្រញ៉ុវទេ ទោះអស់ច្រេីនរឺតិច ព្រោះគាត់មិនបញ្ចេញអត្តចរឹកអោយដឹង.យល់.ហេ.,
ត្រូវហេីយអូន សម័យកូវីដផង… តំលៃ ថ្នាក់ៗហ្នឹង ទោះ បីលោកខែ ក៏គេ ហួសចិត្តខ្លាំងដែរ, តាមពិតគួរអរគុណគាត់ដែលបានចែករំលែក ព្រោះមានបងៗស្រីៗមិនតិចទេ ដែលឃើញតាមតិកតុក ហើយពួកគាត់ចង់ទៅធ្វើកន្លែងណុង ដល់ឃើញផុសអញ្ចឹងធ្វើឲ្យពួកគាត់យល់បាន,… »៕
សូមទស្សនាវីដេអូខឆងក្រោម៖