ហួសចិត្ត! ដូចខ្វះកន្លែងអង្គុយផឹកសុី ប្រុសស្រីមួយក្រុម ប្រមូលផ្តុំគ្នាគ្នី ផឹកស៊ីនៅលើផ្លូវដែក ត្រូវរថភ្លើងបើកមកបុ-ក-របួសធ្ងន់ស្រាល០៣នាក់ នៅសង្កាត់កន្ទោក
ភ្នំពេញ៖ យុវជនមួយក្រុម មានប្រុស មានស្រី បានជួបជុំប្រមូលផ្តុំគ្នា អង្គុយផឹកសុីយ៉ាងសប្បាយនៅលើផ្លូវដែក ដោយមិនខ្វល់ពីគ្រោះថ្នាក់ ខណៈពេលដែលរថភ្លើងបានបើកជិតមកដល់ ហើយបានបើកហ្វាផង សុីផ្លេផង
តែនៅមិនខ្វល់នាំគ្នាងើបចេញ ក៏ត្រូវរថភ្លើងបុ-ក-កិ-ន បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ០៣នាក់ ក្នុងនោះមនុស្សស្រី០១នាក់ រងរបួសដា-ច់-ដៃ-ជើង បង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះកើតឡើងនៅវេលាយប់ ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចសង្កាត់កន្ទោក បានចុះមកដល់ទីតាំងកើតហេតុ ហើយបានទាក់ទងរថយន្តសាមុយ ឲ្យមកដឹកជនរងគ្រោះទាំង០៣នាក់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ៕