ប្រភពយូធូប៖ កន្លែងកំសាន្ដតែងតែមានគ្រប់ប្រទេស តាមតំបន់នានា ដែលសំបូរទៅដោយអ្នកមានទ្រព្យ ដើម្បីបំពេញតំរូវការ អ្នកដែលមានធនធាន ក្រោយសម្រាកពីការនឿយហត់ រឺ កាត់ស្ត្រេសពីការងារ។
វាជាផ្នែកមួយនៃការរកចំណូលដល់ប្រទេសផងដែរ ដូចជាប្រទេសថៃ សំបូរណាស់នូវកន្លែងកំសាន្ដសប្បាយៗនានា ។
ជនបរទេសជាច្រើនតែងចុះយន្ដហោះនៅថៃសិន ក្រោយការសប្បាយនៅថៃ គេអាចនឹងមកកម្ពុជា រួចបន្តទៅវៀតណាម ឡាវ បន្ទាប់ពីដើរអស់ចិត្ត គេនឹងវិលទៅថៃវិញ ទើបគេវិលទៅប្រទេសកំណើតខ្លួន។
ដូចនេះពួកគេត្រូវចំណាយប្រាក់២ដងនៃប្រទេសនានា ក្នុងដំណើរកំសាន្ដ យ៉ាងនេះហើយបានជាប្រទេសទទួលបានភ្ញៀវច្រើនលើសលប់។
សួរថាហេតុអ្វីបានជាបរទេសចូលចិត្តនៅប្រទេសថៃ ជាងប្រទេសនានា? កត្តាជាច្រើនដែលជំរុញអោយទាក់ចិត្តបាន នោះមកពីកត្តា សុខសុវត្តិភាព កន្លែងកំសាន្ដ ជាពិសេស ទេសចរណ៍ផ្លូវភេទ ។
ដោយឡែកវៀតណាមជាប្រទេសមួយបានទទួលភ្ញៀវមិនអត់ឡើយ កន្លែងកំសាន្ដ និង សប្បាយនានាជាច្រើន ក្នុងការបំពេញតម្រូវការភ្ញៀវ ក្លឹប ខារ៉ាអូខេ សុទ្ធសឹងតែជាកន្លែងទាក់ទាញភ្ញៀវ គ្រប់ជាតិសាសមកជះលុយនៅទីនោះ។
ជាក់ស្ដែងវីដេអូខាងក្រោមនេះបានបង្ហាញ ការបង្កប់នូវសេវា ខារ៉ាអូខេ បែបសិចស៊ី ដើម្បីទាក់ទាញចិត្តភ្ញៀវ មិនអាចដើរចេញ៕
សូមទស្សនាវីដេអូខាងក្រោម៖