ចាប់ខ្លួន ស្ត្រី ម្នាក់ និង ឆែកឆេរ ក្នុង បន្ទប់ ជួល រក ឃើញ បទល្មើស ជាង ៥២ គីឡូក្រាម
រាជធានី ភ្នំពេញ ៖ ដោយ អនុវត្ត តាម បញ្ជា ឯកឧត្តម នាយ ឧត្ដមសេនីយ៍ សន្តិ បណ្ឌិត នេ ត សា វឿ ន អគ្គស្នងការ នគរបាល ជាតិ និង
ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿង ញៀ . ន ក្រោម ការ បញ្ជា ដឹកនាំ ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿង ញៀ . ន ។
កាលពី ថ្ងៃ ទី ២១ ខែ ០៧ ឆ្នាំ ២០២២ វេលា ម៉ោង ១១ និង ៣០ នាទី កម្លាំង ជំនាញ ( ក ៥) នៃ មន្ទីរ ប្រឆាំង គ្រឿង ញៀ . ន ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុ ទ្ធី , លោក វរសេនីយ៍ឯក មាស ហត , លោក វរសេនីយ៍ឯក ឈូក គា នាយករង មន្ទីរ
វរសេនីយ៍ឯក ជាវ វ ណ្ណា នាយការិយាល័យ ( ក ៥) មានការ ចូលរួម ពី កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាល រាជា ធានី ភ្នំពេញ ព្រមទាំង មានការ ដឹកនាំ សម្របសម្រួល ពី លោក ស៊ិ ត វណ្ណ : ព្រះរាជ អ ជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ
បាន ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ចំណុច បន្ទប់ ជួល C04 ផ្លូវ បេតុង ស្ថិត ក្នុងភូមិ តា ព្រហ្ម សង្កាត់ ព្រែ ង ឯង ខណ្ឌ ច្បារ អ ពៅ រាជធានី ភ្នំពេញ និង ឆែកឆេរ ក្នុង បន្ទប់ ខាងលើ ដែល ជនល្មើស ស្នាក់ នៅ ។
ជា លទ្ធផល សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដែល មានឈ្មោះ ឆ ន សុខា ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ហើយ សមត្ថកិច្ច ក៏ បាន រឹបអូស វត្ថុ តាង បាន រួម មាន ៖ មេ តំ ហ្វេ តា មីន (ICE) ទម្ងន់ ៥២ គីឡូ ៦០៨.៤៦ ក្រាម ។
បច្ចុប្បន្ន នេះ ជនសង្ស័យ រួម នឹង វត្ថុ តាង ដែល ចាប់ យក ខាងលើ សមត្ថកិច្ច ជំនាញ យើង បាន កសាង សំណុំរឿង បញ្ជូន ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ បន្ត តាម នីតិវិធី ៕ ប្រភព៖ https://kohsantepheapdaily.com.kh/article/1568226.html