បាត់មុខមួយរយៈ តារាចម្រៀង សួរ វិចិត្រ ប្រែប្រួលសម្រស់ខ្លាំង រាងរូវក៏តូចជាងមុន ធ្វើឲ្យហ្វេនៗលាន់មាត់គ្រប់គ្នា ការពិតព្រោះដូច្នេះ រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង សួរ វិចិត្រ
ម្ចាស់ពានរង្វាន់ការប្រកួតចម្រៀង Beat the Best ដែលរូបលោកក៏ជា បុគ្គលផ្ទុះការចាប់អារម្មណ៍ខ្លាំងមុនការប្រកួត តាមរយៈបទចម្រៀងCoverលើYouTube ទទួលការគាំទ្រយ៉ាងច្រើនពីមហាជនខ្មែរ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ រូបលោកហាក់រាងស្ងប់ស្ងាត់ពីការច្រៀង ហើយស្រាប់តែ បញ្ចេញរូបភាពមួយសន្លឹក ដែលធ្វើឲ្យហ្វេនៗភ្ញាក់លាន់មាត់គ្រប់គ្នា ស្គមស្គាំងខ្លាំងជាងសព្វដង។ តួយ៉ាង តារាប្រុសរូបនេះ ក៏
មិនលាក់បាំងអ្វីដែរ ដោយថ្មីៗនេះ រូបលោកលើកឡើងពី មូលហេតុធ្វើឲ្យដងខ្លួនប្រែប្រួលថ្នាក់នេះ ដោយសារតែ អត់ងងុយមិនសូវសម្រាកព្រោះត្រូវទ្រាំ មើលថែអ្នកផ្ទះ ដែលកំពុងមានបញ្ហាសុខភាព ព្រោះតែពុ.លអាហារ
ដោយរូបលោកប្រាប់ឲ្យដឹងថា ៖ “មួយរយៈនេះខ្ញុំស្គមខ្លាំង ព្រោះរវល់មើលថែពួកគាត់ សុខៗនាំគ្នាហូប ផ្អកពុលមួយផ្ទះ ក្អួត10ដងហើយមិនខលប្រាប់ទៀត រត់ចេញពីមើលថែអ្នកជំងឺក្នុងពេទ្យខេត្តឥលូវរត់ទៅយកអ្នកផ្ទះមកពេទ្យឯកជនផ្សេងទៀត
ដាច់យប់បួនប្រាំថ្ងៃហើយ បងប្អូនហ្អើយ បើដួលបងមួយ តើគ្រួសារយើងគិតយ៉ាងណាទៅ ?៕” បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖