ថៃ៖ សមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ដើម្បីតាម ចា ប់ ខ្លួនបុរសម្នាក់នេះ ដែលបានដើរចូលក្នុងមន្ទីរពេទ្យ
ហើយធ្វើសកម្មភាពចាប់រំ លោ ភ សេ ព ស ន្ថ វៈ គិលានុបដ្ឋាយិកាម្នាក់ទាំងកំរោល គ្រាដែលកំពុងប្រចាំការវេនយប់ តែយ៉ាងណា សកម្មភាពនេះមិនបានសម្រេចឡើយ។
ករណីប៉ុនប៉ងចា ប់ រំ លោ ភ សេ ព សន្ថវៈគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យនេះ បានកើតឡើងនៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងមន្ទីរពេទ្យ Phu Pha Man ស្ថិតនៅក្នុងខេត្ត Khon Kaen ភាគខាងជើងនៃប្រទេសថៃ។
យោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា តាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ ឃើញថា បុរស ជា ជ ន ស ង្ស័ យ មានកម្ពស់ប្រហែលពី១,៧៥ ទៅ១,៨០ ម៉ែត្រ ស្លៀកខោកីឡាជើងខ្លី អត់ពាក់ស្បែកជើង និងបានដោះអាវយកមកគ្របមុខ ដើរចូលទៅក្នុងមន្ទីរពេទ្យ។
ពេលដើរចូលទៅដល់ក្នុងមន្ទីរពេទ្យ ជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់របស់គិលានុបដ្ឋាយិកាម្នាក់ និងបានធ្វើសកម្មភាព ចា ប់ រំលោ ភ គិលានុបដ្ឋាយិកានោះទាំងកំរោលតែម្តង។
សារព័ត៌មានខាងលើបន្តថា ពេលជនសង្ស័យធ្វើសកម្មភាពចា ប់ រំ លោ ភ នោះ គិលានុបដ្ឋាយិកា រ ង គ្រោះ បានព្យាយាមស្រែកហៅឲ្យគេជួយ លុះពេលមានគិលានុបដ្ឋាយិកាផ្សេងទៀតរត់មកជួយ ជ ន ស ង្ស័ យ ក៏ បានរត់ចេញពីមន្ទីរពេទ្យភ្លាមៗ ទើបគិលានុបដ្ឋាយិការងគ្រោះ មិនមានការខូចខាតរាងកាយធ្ងន់ធ្ងរ។
ក្រោយកើតហេតុ កម្លាំងប៉ូលិសថៃ បានចុះអន្តរាគមន៍ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ ស្គាល់ភិតភាគ ជ ន ស ង្ស័ យ
និងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណ ជ ន ស ង្ស័ យ ឈានដល់ការចាប់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់។
ករណីនេះ ទោះបីជាកើតឡើងនៅក្នុងប្រទេសថៃ ពិតមែន តែវាបទពិសោធន៍ជីវិតមួយ ដល់ក្រុមគិលានុបដ្ឋាយិកា ដែលប្រចាំការនៅក្នុងមន្ទីរពេទ្យនៅពេលយប់ ត្រូវមានការប្រុងប្រយ័ត្ន៕