ស្រី ស្អាតម្នាក់ ស្ទើរ បា.ត់ប.ង់ ជីវិ.ត ត្រូវ បញ្ជូន ចូ ល ICU បន្ទាប់ ញ៉ាំ នំ ម្យ៉ាងមានលាយសារធាតុញៀន កញ្ឆាដែល ជនខិលខូចបន្លំយកទៅឲ្យនាង ដោយនាងស្មានថា…

0
67

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Torfan Worachotthanan ឬ ហៅថា Khun Jean នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានប្រាប់អំពីបទពិសោធន៍បរិភោគនំប្រោននីកញ្ឆា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនដឹងខ្លួន ដែលធ្វើឲ្យរូបនាងស្ទើរបាត់បង់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅឯព្រឹត្តិការណ៍បាញ់ត្រី នៅក្នុងតំបន់ Chatuchak ដោយមានស្រីស្អាតចំនួន ២០ នាក់ ត្រូវបានគេជួលមកហែលទឹកក្នុងឈុតប៊ីគីនី នៅក្នុងអាងត្រីដ៏ធំ មុនពេលសម្តែងរាំបញ្ចេញភាពសិចស៊ី ទៅកាន់ទស្សនិកជនយ៉ាងពេញទំហឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរងគ្រោះបានឲ្យដឹងថា នៅពេលនោះ ពួកនាង គ្មាននរណាម្នាក់បានទទួលអាហារចូលពោះនោះទេ ហើយមិនយូរប៉ុន្មាន ក៏បានឃើញបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតពណ៌ខ្មៅ ដែលមើលទៅទំនងជាក្រុមការងារនៅក្នុងព្រឹត្តិការណ៍ បានមកចែកអាហារសម្រន់ដល់ពួកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែភាពស្រេកឃ្លាន ពួកនាងមិនចាំយូរនាំគ្នាញ៉ាំអស់យ៉ាងច្រើន ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺអាហារសម្រេន់ទាំងនោះ ក្នុងនោះបែរមាននំប្រោននីកញ្ឆា សោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jean បាននិយាយថា ញ៉ាំរួចមិនដល់ ១០ នាទី នាងក៏ចាប់ផ្តើមមានអារម្មណ៍ពិបាកក្នុងខ្លួនយ៉ាងខ្លាំង ដោយងងិតមុខ ឈឺក្បាល រហូតមិត្តភក្តិប្រញាប់ប្រញាល់នាំទៅបន្ទប់ទឹក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ដោយសារស្ថានភាពកាន់តែធ្ងន់ទៅៗ ជាមួយអាការចាប់ផ្ដើមថប់ដង្ហើម តឹងទ្រូង រមួលសាច់ដុំ រហូតប្រកាច់ នាងក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ នៅក្នុងបន្ទប់ ICU នាងបានសារភាពថា នាងបានលឺអ្វីៗទាំងអស់ ប៉ុន្តែមិនអាចកម្រើកបាន ស្ពឹកពេញខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jean និយាយថា «ឧបទ្ទវហេតុនេះ បានធ្វើ ឲ្យខ្ញុំយល់ពាក្យថា ចិត្តចាកចេញពីកាយ។ វាហាក់ដូចជាខ្ញុំឃើញខ្លួនឯងដេកលក់ ហើយបន្ទាប់មកមានម្តាយ និងក្រុមគ្រួសារឈរក្បែរគ្រែ។ ក្នុងខួរក្បាលមានតែ ការព្រួយបារម្ភ ខ្វល់ពីរឿងច្រើន យល់ថា មនុស្សជិតស្លាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលព្យាបាល បេះដូងស្ទើរតែឈប់លោតច្រើនដង ខ្ញុំបានលឺម្តាយខ្ញុំយំ គិលានុបដ្ឋាយិកាហៅគ្រូពេទ្យ បន្ទាប់មកគ្រប់គ្នាឈរជុំវិញគ្រែយ៉ាងខ្លាំង ដោយស្រែកថា “កុំដេក អត់ធ្មត់ រក្សាភាពស្ងប់ស្ងាត់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះ ខ្ញុំគិតថា « កុំដេក បើ យើងដេក យើងប្រហែលមិនភ្ញាក់ទេ»។
Jean នៅបានឲ្យដឹងទៀតថា «ខ្ញុំបានដេកសន្លប់ជាង១ថ្ងៃ ហើយពេលដឹងខ្លួន ខ្ញុំវិលមុខខ្លាំង។ ខ្ញុំពិតជាសោកស្តាយ ដោយសារលុបចោលការងារ ៤ ដែលត្រូវធ្វើ។ ក្នុងនោះ ការងារទូរស័ព្ទ និងអ្វីៗជាច្រើនទៀត។ តើ យកអាហារសម្រន់បែបនេះ មកញ៉ាំ ក្នុងគោលបំណងអ្វី?»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Jean បានប្រាប់ឲ្យដឹងថា ក្រៅពីរូបនាង គឺនៅមានមិត្តភក្តិរបស់នាង ៣, ៤ នាក់ ទៀត ក៏រងគ្រោះ ពីការទទួលទានអាហារសម្រន់ ពីជនចម្លែកនោះដែរ។ ដោយថ្លៃ សេវា ព្យាបាល គឺខ្ពស់ណាស់ ក្នុងមួយថ្ងៃជាង ២ ម៉ឺនបាត ពួកនាងនាងក៏សុំចេញពីមន្ទីរពេទ្យ ទៅ ព្យាបាលខ្លួនឯងនៅផ្ទះវិញ ព្រោះម្ចាស់កម្មវិធី បានឆ្លើយថា ពួកគេពុំបានដឹងថាពួកនាងញ៉ាំអ្វីនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយឃើញ មនុស្សជាច្រើនបានស្តីបន្ទោសថា ហេតុអ្វីបានជាញ៉ាំអាហារសម្រន់ពីមនុស្សចម្លែកដោយមិនប្រុងប្រយ័ត្ន នាងក៏បានពន្យល់ថា វា ជា ការពិត ដែលនាងបានញ៉ាំអាហារពីមនុស្សចម្លែក។ ប៉ុន្តែ នាងគិតថា បុរសនោះជាបុគ្គលិកនៃព្រឹត្តិការណ៍នេះ ដោយសារតែគាត់យកចិត្តទុកដាក់ចំពោះពួកនាង សូម្បីឃើញអង្គុយតុជាមួយម្ចាស់ភោជនីយដ្ឋានទៀតផង ហេតុនេះ នាងយកអាហារសម្រន់ មកញ៉ាំ ដោយមិនស្ទាក់ស្ទើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា នាងគ្រាន់តែចង់ព្រមានអ្នកដែលនឹងចង់សាក ឬអ្នកដែលមិនស្គាល់អាហារសម្រន់កញ្ឆា ព្រោះវាពិតជាគ្រោះថ្នាក់ណាស់។ សំណាងល្អដែលនាងបានជាសះស្បើយ។ បើ សំណាងអាក្រក់ បានកើតឡើង នោះនាងនឹងបានទៅ ឋានសួគ៌បាត់ហើយ។ ជាមួយគ្នានេះ នាងក៏បានបញ្ជាក់ថា នាងមិនបានលេងកញ្ឆា ដូចដែលមនុស្សមួយចំនួនចោទប្រកាន់នោះទេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​