តារយះហ្វេសប៊ូកឈ្មោះ «Na Horm» បានសរសេររៀបរាប់ទាំងឈឺចាប់បែបនេះថា « នេះគឺជារូបភាព ភស្តុតាងដែលអតីតប្ដីរបស់នាងខ្ញុំបានប្រើអំពើហឹង្សាមកលើនាងខ្ញុំក្នុងរយះពេលដែលរស់នៅជាមួយគ្នា ដើមឆ្នាំ២០២២ ខ្ញុំបានដកបណ្តឹងរឿងវាយធ្វើបាបរូបខ្ញុំ
គាត់បានប្រើអំពើហឹង្សារ វាយដំ ធ្វើបាបយ៉ាងធ្ងន់ធងរមកលើរូបនាងខ្ញុំជាច្រើនលើកច្រើនសារ ដោយហេតុនាងខ្ញុំស្រលាញ់ប្ដី និងកូន មិនចង់បែកបាក់គ្នាទេ ថែមទាំងល្ងង់ចាញ់ពាក្យគេលួងលោមផងទើបនាងខ្ញុំចេះតែទ្រាំ និងលើកលែងទោសឲ្យរហូតមក
ការវាយដំក្រោយៗទៀតនាងខ្ញុំមិនព្រមដាក់បណ្ដឹងជាថ្មីដោយសារតែគេគំរាមសម្លាប់ផង ហើយគេមានមុខងារជាប៉ូលីសផង នាងខ្ញុំខ្លាចជាខ្លាំងមិនអាចធ្វើអ្វីបានឡើយ រហូតមកដល់យប់ថ្ងៃទី19 ខែ 07 ឆ្នាំ2022 នេះ ប្រហែលជាម៉ោង 09ជាងយប់
ប្តីខ្ញុំបានមកផ្ទះជួលស្នាក់នៅផ្ទាល់របស់ខ្ញុំ ហើយបានប៉ះទង្គិចសំដីគ្នារហូតកើតឡើងជាហឹង្សា គេបានតាមច្របាច់កនាងខ្ញុំឲ្យស្លាប់ ដោយភ័យខ្លាចទើបនាងខ្ញុំទាញយកកាំបិតមកការពារខ្លួន ធ្វើឲ្យប៉ះគាត់មានរបួស(របួសស្រាល)ដោយអចេតនា ពេលនេះនាងខ្ញុំរងភាពអយុត្តិធម៌យ៉ាងខ្លាំងដោយហេតុក្រោយរឿងយប់នោះកើតឡើងនៅថ្ងៃបន្ទាប់ក្រុមគ្រួសារនិងអតីតប្ដីនាងខ្ញុំបានដាក់ពាក្យបណ្ដឹងប្ដឹងនាងខ្ញុំពីបទ (ប៉ុនប៉ងធ្វើឃាត)
រហូតមកដល់ព្រឹកនេះ ថ្ងៃទី22 ខែកក្កដា ឆ្នាំ2022 នាងខ្ញុំត្រូវបានចាប់ខ្លួននិងបញ្ជូនមកតុលាការ នាងខ្ញុំពិតជាមិនអាចទទួលយកបានទេ ព្រោះវាពិតជាអយុត្តិធម៌ខ្លាំងណាស់ ដែលនាងខ្ញុំជាជនរងគ្រោះមិនអាចធ្វើអ្វីបានសោះ ក្រៅពីសុំឲ្យបងប្អូននៅក្នុងសង្គម Social media ជួយរកភាពយុត្តិធម៌ឲ្យនាងខ្ញុំ
ផង ព្រោះនាងខ្ញុំគ្មានសាច់ញាតិ មកជួយនាងខ្ញុំឡើយ នាងខ្ញុំស្ថិតក្រោមការគំរាមកំហែង ពីមុនដោយចិត្តមិនដាច់ផង និងមិនចង់ឲ្យរឿងគ្រួសារបែកចេញទៅក្រៅ ទើបកន្លងមកនាងខ្ញុំចេះតែរត់គេច រហូតមកដល់ថ្ងៃកើតហេតុ ពេលវេលានេះនាងខ្ញុំត្រូវបានចោទប្រកាន់ដោយភាពអយុត្តិធម៌ សុំបងប្អូនជួយស៊ែរចែករំលែក ជួយរកយុត្តិធម៌ឲ្យនាងខ្ញុំនិងកូនផង ???»
« សូមអោយបងប្អូនទាំងអស់គ្នាជួយខ្ញុំផងនេះរូបភាពដែរខ្ញុំត្រូវអឌឹតប្តីខ្ញុំបានវ៉ៃធ្វេីបានមកលេីរូបខ្ញុំរយះពេលកន្លងមកនេះ? មតែប៉ុណ្ណឹងទេនៅពេលនេះរូបខ្ញុំត្រូវបានអឌឹតប្តីបានប្តឹងរូបខ្ញុំវិញថែមទៀត ននៅពេលដែរខ្ញុំព្យាយាមកាពាខ្លួនឯងសោះទាំងដែអឌឹតប្តីរបស់ខ្ញុំបានមកវ៉ៃធ្វេីបាបខ្ញុំដល់ផ្ទះដែរខ្ញុំរស់នៅនេះ
ថែមទៀត ?ចុងក្រោយខ្ញុំមិនដឹងថាតេីមានអ្នកណាអាចជួយខ្ញុំបាននោះទេ??ពីព្រោះអីអឌឹតប្តីខ្ញុំគ្រួសារគាត់ធ្វេីជាពូលីសទាំងអស់ហេីយពួកគាត់បានវ៉ៃធ្វេីបាបខ្ញុំហេីយថែមទាំងដេញអោយខ្ញុំទៅប្តឹងទៀត?គ្រួសារពួកគាត់អាងអំណាចណាស់??ជាចុងក្រោយនេះខ្ញុំគ្មានជុំរេីសអីទាំងអស់ក្រៅពីអោយបងប្អូន
មហាជនទាំងអស់គ្នាជួយខ្ញុំផង??ព្រោះអីពួកគាត់មានកំភ្លេីងនិងអំណាចណាស់?ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់និងជួយស៊ែរអោយ សំម្តាចពុកបានឃេីញនិងរកយុត្តិ៍ធម៍អោយមនុស្សស្រីម្នាក់ដែរត្រូវប្តីវ៉ៃធ្វេីបាបផងចុះ?ពីមុនខ្ញុំមិនដាច់ចិត្តផុសរូបទាំងនេះទេ ព្រោះខ្មាសគេមិនចង់អោយអ្នកណាគេដឹងរឿងគ្រួសារទេ តែនេះខ្ញុំត្រូវបានរងភាពអយុតិ្តធម៍ខ្លាំងណាស់»
នេះគ្រាន់តែជាការបកស្រាយតែម្ខាងរបស់ស្ត្រីរងគ្រោះតែប៉ុណ្ណោះ តែការពិតយ៉ាងណានោះ យើងនឹងចាំការបំភ្លឺបកស្រាយ របស់អតិតប្ដីរបស់នារីរងគ្រោះនៅពេលក្រោយ។
សូមទស្សនាវីដេអូខាងក្រោម៖