វីដេអូរបស់អ្នកគ្រូក្រមុំ ជនជាតិថៃមួយបាន និងកំពុងតែឆក់យកបេះដូង ពីអ្នកទស្សនាជាច្រើននាក់ ដោយមិនដឹងខ្លួន តាមរយៈតាមគណនី ហ្វេសប៊ុកដែលមានឈ្មោះ Nam Chatcha។
ក្នុងវីដេអូមិនជាវែងប៉ុន្មានទេ ត្រឹមតែ១នាទីប៉ុណ្ណោះ បានបង្ហាញពីសកម្មភាព មួយដែលអ្នកគ្រូកំពុងតែលេងត្រេះ ជាមួយកូនសិស្សយ៉ាងយកចិត្តទុកដាក់
ប៉ុន្តែអ្នកមើលបែរជាចាប់អារម្មណ៍មុខមាត់របស់អ្នកគ្រូ ជាងការលេងត្រេះទៅវិញ ព្រោះតែដោយសារសម្រស់ដ៏ស្រស់ស្អាត ស្ទើរតែដូចតារាទៅហើយនេះ។
បើនិយាយពីអ្នកទស្សនាវីដេអូនេះកើនឡើងរហូតដល់ទៅជិត ៣ លានដងនៃការមើលទៅហើយ បើនិយាយពីមតិក្នុងវីដេអូនេះវិញ មួយម៉ាត់ណាក៏សរសើរពីសម្រស់របស់អ្នកគ្រូក្រមុំម្នាក់នេះដែរ៕