មនុស្សស្អាតនៅតែស្អាត ទោះប្រលែងមុខហ្ស៊ីនក៏នាង Fan Bingbing នៅតែស្អាត មុខរលោងមិនជ្រួញដែរ…(មានវីដេអូ)
អាចនិយាយបានថា Fan Bingbing នៅតែជាតារាស្រី កំពូលសម្រស់ ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ មុខរលោងស្អាត ព្រមទាំងត្រូវបានគេទទួលស្គាល់ ជារាជនីសម្រស់លំដាប់អាស៊ី ទៀតផង។
ដោយឡែក កាលពីថ្មីៗនេះ តារាស្រីរូបនេះ ស្រាប់តែធ្វើឲ្យកក្រើកពេញអ៊ីនធឺណេត ជាមួយនឹងឃ្លីបចែករំលែកពីរបៀបផាត់មុខមុនចេញ ទៅតាមផ្លូវ។ ប៉ុន្តែ ថ្វីត្បិតតែ វាគឺជាវីដេអូឃ្លីបខ្លីក៏ដោយ ក៏បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងពិសេស
ដែលនៅក្នុងនោះ Fan Bingbing បានស្លៀកឈុតគេងយប់ស្តើង ជាមួយនឹងមុខទទេស្អាត គ្មានស្នាមជ្រួញអ្វីទាំងអស់ ។ជាពិសេស ក្រៅពីបានបង្ហាញមុខមាត់ដ៏ទាក់ទាញហើយ
នាងបានធ្វើឲ្យហ្វេនៗកាន់តែសរសើរ ជាមួយនឹងការស្លៀកសម្លៀកបំពាក់ស្តើង បញ្ចេញនូវស្បែករលោងពោរពេញដោយភាពរឹងមាំ នៅក្នុងវ័យ ៤០ ឆ្នាំរបស់នាង ផងដែរ៕ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖