ប៉ះសក់ កំពុងតែដើរៗ ស្រាប់តែប្រទះឃើញសត្វក្រពើយក្ស ដ៏ធំវាកាត់ផ្លូវ …(មានវីដេអូ)
តាមប្រភពពីវេបសាយល្បី ដេលីមែល របស់អង់គ្លេស បានផ្សព្វផ្សាយពីព័ត៌មាន ដ៏អស្ចារ្យមួយ កាលពីពេលថ្មីៗនេះ ដោយផ្សាយថា អ្នកទេសចរមួយក្រុម បានដើរកម្សាន្តក្នុងឧទ្យានធម្មជាតិ Circle B Bar Reserve នៅរដ្ឋផ្លរីដា ស្រាប់តែប្រទះឃើញក្រពើយក្ស មួយដោយចៃដន្យ ហើយពួកគេក៏បាន ថតបង្ហោះនៅក្នុងហ្វេសប៊ូក របស់ពួក ធ្វើអោយកក្រើកពេញសហរដ្ឋអាមេរិក ។
នាង Kim Joiner និងក្រុមរបស់នាងផ្សេងទៀត បានដើរលេង មើលទេសភាពក្នុងសួនធម្មជាតិ ហើយពេលនោះ ស្រាប់តែលេចចេញ ក្រពើយក្សមួយក្បាល ដើរកាត់ពីមុខរបស់ពួកគេ ធ្វើអោយព្រលឹងចុងសក់ គ្រប់គ្នា ។
ក្នុងវីដេអូឃ្លីប ប៉ុន្មាននាទីបានបង្ហាញថា សត្វក្រពើយក្ស បានចេញពីក្នុងគុម្ពស្មៅដ៏សែនក្រាស់ ហើយបានដើរកាត់មុខរបស់ពួកគេ តែវាមិនបានចាប់អារម្មណ៍ថា មានមនុស្សកំពុងតែថតវានោះទេ ហើយវាក៏ដើរចូលក្នុងគុម្ពស្មៅ និងព្រៃម្ខាងទៀតបាត់ទៅ ។
ក្រោយពីបានឃើញហេតុការណ៍នេះ ពួកគេបានទាញកាម៉េរ៉ាថតយក សត្វក្រពើនេះ ហើយបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើអោយមានអ្នកមើលរាប់លានអ្នក ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអ្នកទេសចរបានប្រទះឃើញ ក្រពើយក្សប្រភេទនេះ ព្រោះកាលពីឆ្នាំមុន សត្វក្រពើយក្សប្រភេទនេះ ក៏បានដើរកាត់កន្លែងវាយកូនហ្គោល ធ្វើអោយមនុស្សម្នាផ្អើល រត់ជាន់គ្នាទាំងព្រលឹងចុងសក់ផងដែរ ៕ អត្ថបទ Freedom
សូមទស្សនាវីដេអូខាងក្រោម៖