កំពូលតារាចិន Liu Yifei (សៀវ ឡុងនី) សម្រស់មិនប្រែរឹតតែស្អាត ចំណែកទ្រព្យសម្បត្តិវិញ ដេកចាយមួយជាតិនេះក៏មិនអស់ដែរ…មានរូបភាពជាច្រើន
តារាកូនកាត់ចិន-អាមេរិក Liu Yifei ឬ អ្នកគាំទ្រក្នុងប្រទេសកម្ពុជាតែងហៅ សៀវ ឡុងនី គឺជាតារាសម្ដែង និង តារាបង្ហាញម៉ូដ ព្រមទាំងជាតួឯកស្រីដ៏ឆ្នើម មានប្រជាប្រិយភាពក្នុងការគាំទ្រពីសំណាក់ទស្សនិកជន ក៏ដូចជាក្រុមអ្នកគាំទ្ររបស់នាងយ៉ាងខ្លាំង ក្នុងវិស័យកម្សាន្ត ចិន ។
គួរឱ្យកត់សម្គាល់ សម្រាប់វត្តមានរបស់តារាសម្ដែងស្រីវ័យ ៣៣ឆ្នាំ រូបនេះ ដែលសម្ដែងជាតួអង្គឯកក្នុងខ្សែភាពយន្តខ្នាតធំ រឿង «Mulan» ទទួលបានភាពជោគជ័យយ៉ាងធំធេង ឈរនៅលើអេក្រង់ធំជាងមុន ក្រោយពីផ្តោតលើគម្រោងចូលប្រឡូកក្នុងពិភពកម្សាន្ត ហូលីវូដ ។
ត្រឡប់មកនិយាយ កាលពីឆ្នាំ ២០១៤ តារាស្រីរូបនេះ បានធ្វើការសហការជាមួយដៃគូអន្តរជាតិ រហូតមកដល់សព្វថ្ងៃនេះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងក្នុងប្រទេស និង ក្រៅប្រទេស ។ Liu តារាស្រីកើតឆ្នាំ ១៩៨៧ មកពីខេត្ត Hubei រូបនេះ នាង គឺជានិស្សិតបញ្ចប់ការសិក្សានៅសាលាភាពយន្ត ក្រុងប៉េកាំង ដែលបានចូលប្រឡូកក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងទទួលបានស្នាដៃឆ្នើមជាច្រើន តាមរយៈរឿងភាគដែលនាងបានថតសម្ដែង ។
យ៉ាងណាមិញ ឪពុកម្ដាយរបស់ Liu បានលះលែងគ្នា នៅពេលនាងមានអាយុ ១០ឆ្នាំ ម្ល៉េះ ហើយនាងបានរស់នៅធំធាត់ឡើងជាមួយនឹងម្ដាយបង្កើតរបស់នាង ជាអ្នកចិញ្ចឹមបីបាច់តែម្នាក់ឯង ។
បើនិយាយអំពីជីវិតឯកជន និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ គឺគ្រួសាររបស់ Liu បានជាប់ចំណាត់ថ្នាក់ទី ២៣ ជាអ្នកមានបំផុត នៅក្នុងប្រទេសចិន កាលពីឆ្នាំ ២០០២ ។
មកទល់ពេលនេះ តារាសម្តែងរូបនេះ បានប្រើជីវិតរស់នៅយ៉ាងសោយសុខ ហើយបើយោងតាម Celebrity Net Worth ទ្រព្យសម្បត្តិសុទ្ធរបស់ Liu Yifei នៅឆ្នាំ ២០២១ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១០ លានដុល្លារអាមេរិក ។
ថ្វីត្បិតថា ឪពុករបស់តារាស្រីរូបនេះ ជាអ្នកមានមុខមាត់ក្នុងចំណោមលំដាប់មហាសេដ្ឋី នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែ Liu Yifei បានប្រើជីវិតឯកជនដ៏មានន័យ ប្រឹងប្រែង សម្រេចភាពជោគជ័យដោយផ្ទាល់ដៃ សាងកិត្ដិយសជូនគ្រួសារ មិនពឹងអាងឪពុកម្ដាយឡើយ៕ អត្ថបទ៖ Popular