នៅចាំតារាល្បី ទួនអុី បានទេកាលពីជិត២០ឆ្នាំមុន ពេលនេះលោកមានអាយុ ៤៦ឆ្នាំហើយ ប៉ុន្តែសម្រស់វិញ នៅតែស្អាតមិនចាញ់កំលោះៗឡើយ…(មានរូបភាពជាច្រើន)
កាលពីពេលកន្លងទៅនេះ ប្រទះឃើញរូបភាពចាស់ៗជាច្រើនសន្លឹករបស់តារាសម្ដែងប្រុសតៃវ៉ាន់ លោក Jimmy Lin កាលពី ១៨ឆ្នាំមុន អំឡុងពេលថតសម្ដែងរឿងភាគបុរាណក្នុងឆ្នាំ ២០០៣។
រូបថតដ៏កម្រនេះបានបង្ហោះចេញនៅគេហទំព័រ Sohu ភ្លាមៗនោះបានធ្វើឱ្យអ្នកគាំទ្រ និងអ្នកនិយមលេងក្នុងបណ្ដាញសង្គមចិន ភ្ញាក់ព្រឺតនឹងសម្រស់មុខមាត់របស់តារាប្រុសរូបនេះជាខ្លាំង ដោយបច្ចុប្បន្នលោកមានវ័យ ៤៦ឆ្នាំទៅហើយ ប៉ុន្តែបើកមើលទៅរូបថតអតីតកាលពីវ័យកុមារវិញ ហាក់ដូចជាមិនប្រែទៅណានោះឡើយ ពោលគឺនៅតែស្អាតសង្ហាដដែល ។
រហូតដល់អ្នកនិយមលេងក្នុងបណ្ដាញសង្គមនាំគ្នាចែករំលែករូបភាពទាំងនេះ ពេញលើអ៊ីនធឺណេត ដោយលាន់មាត់សរសើរដល់លោក កាលពី ១៨ឆ្នាំមុន និងក្រោយគឺនៅតែសង្ហាដដែល ស័ក្តិសមនឹងរហ័សតារាជើងចាស់រូបសង្ហា ក្នុងឧស្សាហកម្មកម្សាន្តពិតៗ ៕ សូមមើលរូបភាពខាងក្រោម៖
រូបកាល ១៨ឆ្នាំមុន៖
រូបភាពបច្ចុប្បន្ន