មេម៉ាយកូនមួយ ក្ដៅស្រួយ សាច់សរដូចបណ្ដូលចេក ធ្វើឲ្យកំលោះៗ វង្វេងនឹងសម្រស់ រួមជាមួយទ្រព្យសម្បត្តិហូហ៊ា…
អ្នកមេម៉ាយសាច់ខ្ចី Aff Taksaorn ដែលជាតារាសម្តែងឆ្នើមមួយរូប មានប្រជាប្រិយភាពខ្ពស់ ជាពិសេសគឺរូបសម្រស់ហាក់មិនប្រែប្រួលទៅណា មើលទៅកាន់តែស្អាតឡើងៗ បើទោះបីមានកូនមួយហើយក្តី។
មិនត្រឹមតែទេវតាប្រទានរូបសម្រស់ស្រស់ស្អាតដល់នាងនោះឡើយ Aff ក៏ជាតារាស្រីមួយរូប ដែលមានទ្រព្យសម្បត្តិច្រើនហូរហៀរផងដែរ។ នាងមានផ្ទះវីឡាប្រណីតមួយ ដែលសាងសង់ឡើងបែប Classic មានការរៀបចំតុបតែងស្រស់ស្អាត
ធំទូលាយ ហើយមានតម្លៃដល់ទៅជាង ៣០ លានបាត (ប្រមាណជាង ១ លានដុល្លារ)។បន្ទាប់ពីផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ និង មានតម្លៃថ្លៃហើយនោះ Aff ក៏បានទិញខុនដូ មួយដែលស្ថិតនៅកណ្តាលក្រុងបាងកក ទុកសម្រាកលម្ហែជាមួយកូនស្រី
និងងាយស្រួលពេលចុះបំពេញការងារផ្សេងៗ។ក្រៅពីផ្ទះធំ និង ខនដូកណ្តាលក្រុង តារាស្រីរូបនេះនៅមានរថយន្តជាច្រើនគ្រឿងទៀត ដោយមានរថយន្តម៉ាក Porsche 991 GT3 RS ឆ្នាំ ២០១៨ ចំនួន ៣ គ្រឿង ដែលក្នុងមួយគ្រឿងមានតម្លៃប្រមាណ ១២ លានបាត (ប្រមាណ ៣៧ ម៉ឺនដុល្លារ)
រថយន្ត Mercedes-Benz G 350 d Sport ឆ្នាំ ២០១៩ មួយគ្រឿងតម្លៃប្រមាណ ៨.៤៩ លានបាត (ប្រមាណជាង ២០ ម៉ឺនដុល្លារ) និង រថយន្តបែប Minivan ម៉ាក KIA Grand Carnival ឆ្នាំ ២០១៩ មួយគ្រឿងតម្លៃ ១.៦២ លានបាត (ប្រមាណជាង ៤ ម៉ឺនដុល្លារ)៕ សូមមើលរូបភាពពខាងក្រោម៖