អាណិតកូនកំលោះ និង ជាងថតរូប ម្នាក់ត្រូវកូនក្រមុំរត់ចោល ម្នាក់ទៀត ខាតលុយមិនដឹងយករូបថតឲ្យខាងណា បើទាំងសងខាងមិនទទួលខុសត្រូវ…(មានវីដេអូ)

0
217

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ជាងថតម្នាក់កើតទុក្ខមិនសុខចិត្ត រហូតសម្រេចចិត្តទម្លាយរូបថត ព្រមទាំងវីដេអូ កំលោះកូនក្រមុំ ទើបនឹងរៀបការថ្មីថ្មោងលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមហាជនបានដឹង ខណៈដែល ខ្លួនបានយករូបថតនៃកម្មវិធីមង្គលការទៅឲ្យខាងកូនក្រមុំ តែខាងកូនក្រមុំរត់ចោលប្តីបាត់ ឯគ្រួសារក៏ពុំព្រមចេញថ្លៃរូបថត រហូតលោកបង្ហោះវីដេអូ និងរូបថតជាមួយអារម្មណ៍សោកស្ដាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងថតខាងលើ មានគណនីហ្វេសប៊ុក មានឈ្មោះ HD Photos See ក៏បានសរសេររៀបរាប់អមដោយរូបថតមួយសន្លឹក
ព្រមទាំងវីដេអូឃ្លីបបង្ហាញពីសកម្មភាពកូនក្រមុំបត់ជើងយកដៃច្រត់ចង្កាធ្វើព្រងើយ ហាក់មិនចង់រៀបការ ខណៈសាច់ញាតិអង្គុយជុំវិញ ដោយសរសេរថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឲ្យពូយករូបថតឲ្យនរណាទៅប្អូន បើប្អូនរត់ចោលប្តីបាត់ហើយ ជាងថតសេដហា»។ ជាងថតខាងលើបានឲ្យដឹងថា កូនក្រមុំរស់នៅភូមិព្រេន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឃើញពីទង្វើដែលកូនក្រមុំ បានធ្វើ ដោយរត់ចោលកូនកំលោះ តាមការរៀបរាប់របស់ជាងថត បានធ្វើឲ្យមហាជនជាច្រើន សម្ដែងការមិនពេញចិត្តជាខ្លាំង ហើយអ្នកខ្លះថាបានបញ្ចេញយោបល់ថា បើមិនចង់ការទេ ហេតុអីបំផ្លាញទឹកចិត្តកូនកំលោះ បំផ្លាញទឹកចិត្តឪពុកម្ដាយធ្វើអី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖