ពិសេសណាស់សម្រាប់អ្នកបើកបរ! វិធីសង្គ្រោះជីវិតនៅពេលដែល រថយន្ថ ធ្លាក់ចូលក្នុងទឹក ដែលលោកអ្នកគួរយល់ដឹង…(មានវីដេអូ)
សព្វថ្ងៃនេះយើងសង្កេតឃើញថារឿងប្លែកៗតែងតែកើតមានឡើងទៅលើមនុស្សគ្រប់រូបគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅទូទាំងពិភពលោកយើងទាំងមូល គ្រាន់តែហេតុការណ៍ខ្លះយើងមិនបានដឹង មិនបានលឺតែប៉ុណ្ណោះ។
ជាក់ស្តែងនៅវេលាព្រឹកមិញនេះយើង បានដឹងស្ទឹើតែគ្រប់គ្នាហើយថា មានករណីដ៏រន្ធត់មួយបានកើតឡើងនៅ កំពង់ដស្វាយជ្រំ គឺ មានស្ត្រីដែលជាគ្រូគង្វាលសាសនាគ្រឹះម្នាក់ជនជាតិកូរ៉េ ឈ្មោះ គឹម មឿងស៊ុក ហៅ គឹម យ៉ុងស៊ុក ភេទស្រី អាយុ៦៧ឆ្នាំ បានបើករថយន្តឡើងសាឡាងឆ្លងដក៏ជ្រុលធ្លាក់ចូលទៅក្នុងទន្លេមេគង្គលិចបាត់អស់រយៈពេលប្រមាណជិត២ម៉ោងទើបនគរបាលរកឃើញហើើយបានស្រង់យកឡើងមកលើគោក ចំណែកស្ត្រីដែលជាម្ចាស់រថយន្តបានជាប់ឈ្លក់ទឹកស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។
ដោយមើលឃើញពីហេតុការណ៍ដ៏ហ្មងសៅ និងស្រងេះស្រងោចមួយនេះ ក៏ដូចជាការដាស់ស្មារតីទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ថ្ងៃនេះ អិុច ស្ព្រេស បាននាំយកនូវរបៀបមួយនៃការរត់គេចខ្លួនចេញពីឡានខណៈពេលឡានលិចក្នុងទឹក៖
«ប្រញាប់ដោះខ្សែក្រវ៉ាត់សុវត្តិភាពចេញ »
«ចុចកញ្ចក់បង្អួចឡានចុះអោយបានលឿនលូនចេញតាមកញ្ចក់អោយបានឆាប់ តាមដែលអាចធ្វេីទៅបាន»
«ត្រូវដឹងថាអ្នកមានពេលមិនដល់30នាទីទេសំរាប់រត់ចេញពីឡាន ដូច្នេះគ្រប់សកម្មភាពត្រូវតែលឿន តែបេីម៉ាស៊ីនឡានរលត់ កញ្ចក់មិនអាចបេីកបានខណៈពេលឡានជិតលិចលង់»
«ប្រញាប់វាយបំបែកកញ្ចក់បង្អួចឡានដោយរបស់រឹងដែលនៅក្បែដៃដេីម្បីអោយទឹកចូលនិងប្រញ៉ាប់លូនចេញអោយលឿនមុនពេលឡានលិចទៅទឹកជ្រៅ»
«ពេលឡានស្ថិតនៅលេីសាឡាងឆ្លងទឹក ចាំបាច់ត្រូវបេីកកញ្ចក់បង្អួចឡាន និងអ្នកដំណេីរចុះពីលេីឡាន ទុកតែតៃកុងឡានបានហេីយ ព្រោះថាបេីឡានបិទកញ្ចក់ជិតពេលលិចក្នុងទឹក យេីងមិនងាយនឹងបេីកទ្វារត់ចេញទាន់នោះទេ ព្រោះសម្ពាធទឹកនឹងរុញខ្ទប់ទ្វាឡានជាប់ពិបាកបេីក»។
ទាំងនេះគឺជាវិធីសាស្រ្ត និងរបៀបដែលអាចជួយសង្រោះជិវិតរបស់លោកអ្នកឲ្យរួចពីក្នុងរថយន្ត ខណៈពេលដែលរថតយន្តរបស់អ្នកស្ថិតនៅក្នុងទឹកដោយប្រការណាមួយ៕
ដើម្បីយល់ច្បាស់ពីរបៀប និងវិធីសាស្រ្តទាំងនេះសូមចូលរួមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា៖