រូងភ្នំដែលកំពុងផ្ទុះការចាប់អារម្មណ៍ លើបណ្ដាញសង្គម តាមពិតមិនមែននៅកម្ពុជាទេ គឺនៅឯប្រទេស…(មានវីដេអូ)

0
217

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម អំពីរូងភ្នំដែលបង្កការភាន់ច្រឡំថាស្ថិតនៅក្នុងប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The reasons that make Son Doong Cave to be a great wonder of the world
ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនព័ត៌មានលម្អិតអំពីរូបភ្នំនេះ៖

ស្ថិតនៅចំកណ្តាលឧទ្យានជាតិ Phong Nha-Ke Bang ក្នុងខេត្ត Quang Binh របស់ប្រទេសវៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ, រូងភ្នំ Hang Son Doong គឺជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូងភ្នំនេះ ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៩០ ដោយកសិករម្នាក់ឈ្មោះ Ho Khanh ពេលដែលគាត់ចូលជ្រកពីព្យុះនៅក្នុងព្រៃ។

គាត់បានកត់សម្គាល់ឃើញពពក និងឮសំឡេងទឹកដែលហូរចេញពីរន្ធដ៏ធំមួយនៅក្នុងថ្មកំបោរ ហើយបានរាយការណ៍ពីការរកឃើញរបស់គាត់ទៅសមាគមស្រាវជ្រាវរូងភ្នំអង់គ្លេស (BCRA) ដែលឈរជើងនៅឧទ្យាន Phong Nha នាពេលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល លោក Ho Khanh បានវង្វេងអំឡុងពេលត្រឡប់មកវិញ ហើយទីតាំងពិតប្រាកដនៃរូងភ្នំនេះនៅតែមិនត្រូវបានគេដឹងអស់រយៈពេល១៨ឆ្នាំ។

ក្នុងឆ្នាំ២០០៨ ខណៈពេលដែលកំពុងបរបាញ់សត្វ គាត់បានជំពប់ដួលនៅច្រកចូលម្តងទៀត ហើយឆ្នាំបន្ទាប់ បានត្រឡប់មកវិញជាថ្មីជាមួយ Howard និង Deb Limbert មកពី BCRA។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានចាប់ផ្តើមការរុករករូងភ្នំ ហើយនៅឆ្នាំ២០១០ បានកំណត់ថា វាជារូងភ្នំធំបំផុតមិនធ្លាប់មានពីមុនមកសោះ។

ដោយលាតសន្ធឹងប្រវែងជាងប្រាំគីឡូម៉ែត្រ និងកម្ពស់១០០ម៉ែត្រ រូងភ្នំ Hang Son Doong មានទំហំធំល្មមសម្រាប់ដាក់ប្លុកទីក្រុងញូវយ៉កទាំងមូលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឆ្នាំ២០១៣ រូងភ្នំ Hang Son Doong ត្រូវបានបើកជាសាធារណៈលើកដំបូង ខណៈក្រុមហ៊ុនទេសចរណ៍ផ្សងព្រេង Oxalis បានចាប់ផ្តើមសេវាកម្មទេសចរណ៍ផ្តាច់មុខរយៈពេលប្រាំថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធអេកូឡូស៊ីនៅខាងក្នុងរូងភ្នំ Hang Son Doong មានលក្ខណៈប្លែកពីគេ ដោយសារវាមានទំហំធំ ហើយវាថែមទាំងមានប្រព័ន្ធអាកាសធាតុផ្ទាល់ខ្លួនរបស់វាផងដែរ។ គុជថ្មកំបោរដ៏កម្រ មានរាយប៉ាយនៅក្នុងអាងស្ងួត ហើយស្ដាឡាក់មីតធំបំផុតដែលគេមិនធ្លាប់ឃើញមានកម្ពស់ ៨០ម៉ែត្រ៕ សូមទស្សនាវីដេអូលំអិតខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូ៖

ប្រភព៖ CNN