បើមិនប្រាប់មើលមិនស្គាល់ទេ ! ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្មេងស្រីដែលប្រឡូកសិល្បៈតាំងពីអាយុ ៥ឆ្នាំ ពេលនេះពេញក្រមុំ ជាមួយសម្រស់គួរឲ្យខ្នាញ់…មានរូបភាពជាច្រើន
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីក្មេងស្រី Unda ដែលក្មេងស្រីម្នាក់នេះចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីនាងមានអាយុ ៥ ឆ្នាំ។ បើនិយាយពីបទពិសោធការសម្តែងរបស់ក្មេងស្រីម្នាក់នេះវិញក៏ឆ្អិនមិនធម្មតាឡើយ រហូតទាក់ទាញបានចំណាប់អារម្មណ៍ពីមហាជនប្រុសស្រីជាច្រើន តាមរយៈការសម្តែងដ៏ក្រមិចក្រមើមរបស់នាងនាពេលកន្លងមក។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្មេងស្រី Unda ក៏ជាក្មេងស្រីម្នាក់ដែលទទួលបានឱកាសការសម្តែងរួមជាមួយតារាប្រុសស្រីល្បីៗជាច្រើនរាប់មិនអស់ឡើយ មិនថាក្នុងសាច់រឿងបែបសម័យ ឬ បុរាណនោះទេ តែងតែមានវត្តមាននាងជានិច្ចស្ទើរមិនរំលងមួយរឿង។
ដោយយឡែក បើងាកមកមើលពីរូបសម្រស់ក្មេងស្រី Unda រូបនេះវិញ មហាជនឃើញហើយជឿជាក់ថា ប្រាកដជាមានការភ្ញាក់ផ្អើល និង នឹកស្មានពុំដល់ជាក់ជាពុំខាន ព្រោះធ្លាប់តែឃើញនាងជាក្មេងតូចមួយដែលសម្តែងជាតួរអង្គកូនក្មេងនៅក្នុងសាច់រឿងនាពេលកន្លងមក តែពេលនេះនាងធំពេញវ័យមានអាយុ ១៥ ឆ្នាំទៅហើយ។
ជាពិសេស បើគយគន់ពីរូបសម្រស់ក្មេងស្រីរូបនេះវិញ ក៏កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រសម្លឹងមិនដាក់ភ្នែកឡើយ សម្លឹងមើលពីរូបរាងពេញវ័យ និង សម្រស់ល្អឥតទាស់របស់នាង ដែលអ្នកណាៗក៏សរសើរដែរថា នាងស្អាតមិនចាញ់តារាស្រីជួរមុខល្បីៗផ្សេងនោះឡើយ៕