គិតយ៉ាងម៉េចក្នុងខ្លួន? បុរស២នាក់ដឹកកូនឆ្កែ តែវាលោតចេញចូលរថយន្ថកិ.នងាប់ ម្ចាស់​ឆ្កែ ផ្ទុះ​កំហឹងដេញ​កាប់​ម្ចាស់​រថយន្ត និង​យក​ដុំឥដ្ឋ​វាយ​កម្ទេច​ស្តុ​ប​រថយន្ត​ទៀត

0
226

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដឹក​កូន​ឆ្កែ​មួយ​ក្បាល ដាក់​នៅ​ខាងក្រោយ ស្រាប់តែ​កូន​ឆ្កែ​នោះ បាន​លោត​ចេញ​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ ស្រប​ពេល​មាន​រថយន្ត​មួយ​គ្រឿង បាន​មក​ដល់ ក៏​បាន​កិន​ងាប់​តែ​ម្ដង បង្ក​ឲ្យ​យុវជន​ជា​ម្ចាស់​ឆ្កែ ផ្ទុះ​កំហឹង​ បង្ក​ជា​ហិង្សា ទាញ​ដំបង​ទីប កាំបិត​ផ្គាក់ ដេញ​កាប់​ម្ចាស់​រថយន្ត និង​យក​ដុំឥដ្ឋ ថែម​ទាំង​វាយ​កម្ទេច​ស្តុ​ប​រថយន្ត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​មក​ជួយ​អន្តរាគមន៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យោង​តាម​សាក្សី​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ចំនួន ២​នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) បាន​បើក​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង ដឹក​កូន​ឆ្កែ​មួយ​ក្បាល នៅ​ពី​ខាងក្រោយ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ខាងលើ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ស្របគ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2B-4012 ធ្វើ​ដំណើរ​ពីក្រោយ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​កូន​ឆ្កែ​នោះ បាន​លោត​ចេញ​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ ចៃដន្យ​មក​ចូល​ក្រោម​កង់​រថយន្ត បណ្ដាល​អោយ​កិន​ងាប់​ភ្លាម​ៗ​តែ​ម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​កិន​កូន​ឆ្កែ​ងាប់ ម្ចាស់​ឆ្កែ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បាន​ឈប់​ម៉ូតូ​រ៉ឺ​ម៉ក រួច​ហើយ​គំរាម​វាយ​ម្ចាស់​រថយន្ត និង​យក​ដុំឥដ្ឋ គប់​កម្ទេច​ស្តុ​ប​ស្ដាំ​រថយន្ត​ផ្នែក​ខាង​មុខ ហើយ​ដក​សោ​រថយន្ត ឡើង​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​បាត់​មួយសន្ទុះ ក្រោយមក​បាន​ត្រឡប់​មក​វិញ កាន់​យក​កាំបិត​ផ្គាក់ និង​ដំបង​ទីប ដេញ​កាប់​ម្ចាស់​រថយន្ត ។ ពេល​នោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា ជួយ​ម្ចាស់​រថយន្ត ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ រួម​ទាំង​វត្ថុ​តាង មានកាំបិត ដែក​ជ្រុង ដែកឆាប ដុំឥដ្ឋ នាំ​មក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​សាកសួរ ។ តាម​ព័ត៌មាន​ចុង​ក្រោយ​អោយ​ដង​ថា ជន​ដៃដល់​ជា​ម្ចាស់​ឆ្កែ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕ ប្រភព កោះសន្តិភាព