សារនេះបង្ហាញអំពីទម្លាប់អាក្រក់ទាំង ១០ យ៉ាងនៃមនុស្សសម័យថ្មីដែលធ្វើឱ្យ មានផលប៉ះពាល់ និងការវិវត្តរបស់ខួរក្បាល។ ចំនុចទាំងអស់នេះសុទ្ធតែជាការពិតទាំងអស់។ អនុញ្ញាតិឱ្យយើងខ្ញុំពិភាក្សាអំពីផលប៉ះពាល់នៃទម្លាប់អាក្រក់នីមួយៗដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាល។ សម្រាប់លោកអ្នកពិបាកអានអត្ថបទ លោកអ្នកអ្នកស្ដាប់ សម្លេង ជាវីដេអូខាងក្រោមនេះ៖
១. អាហារពេលព្រឹក
អាហារពេលព្រឹកជាផ្នែកដ៏សំខាន់មួយនៃរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វាផ្ដល់ថាមពលដល់រាងកាយរបស់អ្នកដើម្បីឱ្យអ្នកអាចទ្រទ្រង់ការងារពេញមួយថ្ងៃរបស់អ្នក។ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹក និងមិនបានទទួលអ្វីសោះអស់រយៈពេលជាច្រើនម៉ោង ស្ករគ្លុយកូសក្នុងរាងកាយរបស់អ្នកនឹងថយចុះ វាជាប្រភពដ៏សំខាន់នៃថាមពលដើម្បីទ្រទ្រង់ខួរក្បាលរបស់អ្នក។ ដើម្បីទូទាត់នឹងការថយចុះនេះ ថ្លើមរបស់អ្នកនឹងចាប់ផ្ដើមបញ្ចេញគ្លុយកូស មិនថាពីគ្លីកូហ្សែនដែលផ្ទុកក្នុងខ្លួនរបស់អ្នក ឬការផលិតគ្លុយកូសថ្មីពីម៉ូលេគុលប្រូតេអ៊ីនឡើយ។ វានឹងធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងបើទោះបីជាអ្នកមិនបានទទួលទានអ្វីសោះក៏ដោយ។ ហើយប្រសិនបើវាក្លាយជាទម្លាប់ រាងកាយរបស់អ្នកនឹងខ្វះសារជាតិចិញ្ចឹម និងអាចបណ្ដាលឱ្យខួរក្បាលរបស់អ្នកចុះខ្សោយក្នុងរយៈពេលវែងផងដែរ។
២. ការទទួលទានច្រើនជ្រុល
ការទទួលទានច្រើនជ្រុលស្ទើរតែដូចទៅនឹងការបន្ថែមជាតិខ្លាញ់ចូលក្នុងរាងកាយ ដែលងាចបណ្ដាលឱ្យកើតជំងឺធាត់ ហើយអាចនឹងនាំឱ្យខួរក្បាលជាប់គាំង។វាអាចបណ្ដាលឱ្យចុះខ្សោយកម្លាំងប្រាជ្ញា
៣. ការជក់បារី
ការសិក្សាជាច្រើនកាលពីពេលកន្លងទៅបានបង្ហាញថាការជក់បារីធ្វើឱ្យចុះខ្សោយសមត្ថភាពចងចាំនៃខួរក្បាល។ វាបំផ្លាញការចងចាំ ការសិក្សា និងសមត្ថភាពក្នុងការដឹងខុសត្រូវ ហើយអាចវិវត្តទៅជាជំងឺវិកលចរិត និងជំងឺភ្លេចភ្លាំងផងដែរ។
៤. ការទទួលទានស្ករច្រើនហួសកម្រិត
ការស្រាវជ្រាវបានបង្ហាញថាការទទួលទានស្ករច្រើនហួសកម្រិត (ជាពិសេសការទទួលទានដោយការបន្ថែមស្ករ) ធ្វើឱ្យការផលិតសារធាតុគីមី BDNF (brain-derived neurotrophic factor) ក្នុងខួរក្បាលថយចុះ។ ប្រសិនបើមិនមានសារធាតុ BDNF នេះទេ ខួរក្បាលនឹងមិនអាចស្ទុកការចងចាំ ឬទទួលយកការសិក្សាថ្មីឡើយ (ឬការចងចាំ) អ្វីៗច្រើនឡើយ។ ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យការទទួលទានស្កររបស់អ្នកឱ្យបានត្រឹមត្រូវ។
៥. ឥទ្ធិពលនៃខ្យល់កខ្វក់
ខួរក្បាលរបស់អ្នកត្រូវការអុកស៊ីហ្សែនច្រើនជាងរាងកាយរបស់អ្នករហូតដល់ទៅ ១០ ដងឯណោះ។ មួយក្នុងចំណោមកោសិកាខួរក្បាលរាប់ប៊ីលានប្រើប្រាស់អុកស៊ីហ្សែនដើម្បីបំពេញមុខងារឱ្យបានប្រសើរ ក៏ដូចជាគ្រប់គ្រងស្មារតីរបស់អ្នកផងដែរ។ ខ្យល់អាកាសកខ្វក់និងមិនអាចផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ខួរក្បាលរបស់អ្នកគ្រប់គ្រាន់ឡើយ (វាថែមទាំងនាំមកនូវសារធាតុពុលផ្សេងៗទៀតផងដែរ) ដែលងាចធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះខ្សោយ។
៦. ទទួលទានដំណេកមិនគ្រប់គ្រាន់
ការទទួលទានដំណេកនាពេលល្ងាចជាកត្តាដ៏សំខាន់ដែលអាចធ្វើឱ្យមានភាពធូរស្បើយ និងបំពេញដល់ផ្នែកដែលខ្វះខាតដល់សុខភាពកោសិកានៃរាងកាយរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ កោសិកាខួរក្បាលរបស់អ្នកនឹងត្រូវបានបំផ្លាញ ហើយវានឹងរារាំងដល់សមត្ថភពខួរក្បាលរបស់អ្នកផងដែរ។
៧. ការគ្របក្បាលពេលទទួលទានដំណេក
ដូចដែលបានរៀបរាប់ខាងលើ ការទទួលទានដំណេកជាកត្តាសំខាន់ ព្រោះរាងកាយរបស់អ្នកត្រូវការអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីធ្វើឱ្យមានភាពធូរស្បើយ និងបំពេញដល់ផ្នែកដែលខ្វះខាតដល់សុខភាពកោសិកានៃរាងកាយរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលយកអ្វីម្យ៉ាងមកគ្របក្បាលពេកទទួលទានដំណេកមិនមែនត្រឹមតែកាត់បន្ថយអុកស៊ីហ្សែនតែមួយមុខឡើយ វាថែមទាំងធ្វើឱ្យកើនឡើងកាបូនឌីអុកស៊ីតដែលអ្នកបានបញ្ចេញពីក្នុងខ្លួនរបស់អ្នក។ ដូច្នេះអ្នកគួរតែចៀសវាងទម្លាប់ដ៏អាក្រក់នេះ។
៨. ការបំពេញការងារខណៈកំពុងមានជំងឺ
ខួរក្បាលជាផ្នែកមួយដែលងាយរងប្រតិកម្ម និងទទួលរងការបំផ្លាញបំផុតនៃរាងកាយរបស់យើងទាំងអស់គ្នា។ ការដែលផ្ដល់សម្ពាធដល់វាខណៈដែលអ្នកកំពុងមានជំងឺនឹងបន្ថែមអាការធុញថប់ទៅដល់ខួរក្បាល។ ពេលកំពុងមានជំងឺ វាអាចនឹងមានភាពមិនស្មើគ្នាក្នុងប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលជាអ្នកសម្រួលដល់សកម្មភាពខួរក្បាល និងរាងកាយរបស់អ្នក។ ការបន្ថែមភាពធុញថប់នៅពេលមានជំងឺនឹងធ្វើឱ្យវិញ្ញាណ និងការឆ្លើយតបរបស់អ្នកមានសភាពយឺត ឬច្របូកច្របល់ខុសធម្មតា ហើយប្រសិនបើនៅតែបន្តក្នុងរយៈពេលយូរវាអាចបំផ្លាញខួរក្បាលរបស់អ្នកតែម្ដង។ ដូចដែលពួកគេបាននិយាយថា រាងកាយដែលមានសុខភាពល្អ ក្នុងសុខភាពខួរក្បាលដ៏ល្អប្រសើរ ឬគេអាចនិយាយត្រឡប់វិញថាសុខភាពខួរក្បាលដ៏ល្អប្រសើរក្នុងរាងកាយដែលមានសុខភាពល្អ។
៩. កង្វះខាតស្មារតីក្រើនរំឮក
ខួរក្បាលជាសរីរាង្គសម្រាប់គិតដែលសិក្សា និងអភិវឌ្ឍដោយឆ្លើយតបជាមួយនឹងពិភព ខាងក្រៅ តាមរយៈការយល់ដឹងដោយវិញ្ញាណ និងសកម្មភាព។ ដូច្នេះចូរអ្នកបំប៉នខួរក្បាលរបស់អ្នកជាមួយនឹងស្មារតីក្រើនរំឮក វាគឺពិតជាសំខាន់បំផុត វាដូចទៅនឹងអ្វីដែលការធ្វើលំហាត់ប្រាណផ្ដល់ទៅឱ្យរាងកាយរបស់អ្នកអ៊ីចឹងដែរ។ វាការពារខួរក្បាលរបស់យើងពីការរារាំងការយល់ដឹង។ត្រូវចងចាំថាខួរក្បាលរបស់មនុស្សមានលទ្ធភាពអាចបន្សាំខ្លួន និងទទួលយកអ្វីដែលថ្មីជាបន្តបន្ទាប់ វាថែមទាំងអាចបណ្ដុះកោសិកាប្រសាទថ្មីនៅពេលដែលអ្នកមានវ័យចំណាស់ថែមទៀតផង ដូច្នេះវាមានសារសំខានខ្លាំងណាស់ក្នុងការប្រើប្រាស់វាឱ្យបានត្រឹមត្រូវបំផុត។ អ្នកក៏ត្រូវចងចាំដែរថាដើម្បីឱ្យសុខភាពរបស់អ្នកល្អពេញលេញ សកម្មភាពខួរក្បាល ត្រូវតែសមាមាត្រទៅនឹងសកម្មភាពរាងកាយរបស់អ្នក។
១០. ការមិនសូវនិយាយស្ដី
ការមិនសូវនិយាយស្ដីមិនខុសពីការដែលមានទំនាក់ទំនងតិចតួចជាមួយនឹងពិភពខាងក្រៅឡើយ វាដូចទៅនឹងការដែលមិនបានសិក្សាអ្វីដែលថ្មីអ៊ីចឹងដែរ។ ប្រសិនបើអ្នកមិនសូវនិយាយស្ដី អ្នកអាចនឹង ក្លាយទៅជាមនុស្សដែលខ្វល់តែពីខ្លួនឯង មិនខ្វល់ខ្វាយ និងចែករំលែកគំនិតក៏ដូចជាអារម្មណ៍ជាមួយអ្នកដទៃ។ វាអាចបណ្ដាលឱ្យកើតមានអាការធុញថប់ និងផលប៉ះពាល់ជាច្រើនទៅដល់ខួរក្បាលរបស់អ្នក។ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការដែលអ្នកនិយាយ និងទំនាក់ទំនងជាមួយនឹងអ្នកដទៃ វានឹងធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកកើនឡើងជាក់ជាមិនខាន៕
សូមទស្សនា និង ស្ដាប់វីដេអូខាងក្រោម៖
ប្រភព៖ www.justeen-magazine.com