បងៗរត់កង់បីកំពុងតែចាប់អារម្មណ៍! មិនធម្មតាកង់បីប្រើអាគុយដែលផលិតនៅខ្មែរ សាកម្ដងជិះបាន ១០០គីឡូម៉ែត្រ ហើយចំណាយអស់តិចណាស់ គឺត្រឹមតែ…(មានវីដេអូ)

0
221

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កង់បីឈ្មោះ «ONiON» កំពុងមានវត្តមាននិងចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ កង់បីដ៏ទំនើបនេះ ដំណើរការដោយប្រើប្រាស់កម្លាំងអគ្គិសនីជាចំបង ដូច្នេះពេលអស់ថ្មអ្នកបើកអាចយកទៅប្តូរថ្មនៅឯស្ថានីយ Onion បាន វាមិនអាចចាក់ប្រេងឥន្ធនៈចូលបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់បី Onion ក្នុងពិព័រពណ៍យានយន្តអគ្គិសនីឆ្នាំ ២០២២
បើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ការចំណាយលើការធ្វើដំណើរដល់ ១០០ គីឡូម៉ែត្រគឺត្រឹមតែ ២ ដុល្លារប៉ុណ្ណោះហើយក្រុមហ៊ុនផ្តល់ការធានារហូតដល់ ៨ ម៉ឺនគីឡូម៉ែត្រឬរយៈពេល ៣ ឆ្នាំទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង កង់បីនេះអាចធ្វើដំណើរបានដល់ ១០០ គីឡូម៉ែត្រប្រភេទកង់បីប្រើប្រាស់ហ្គាស LPG គឺចំណេញជាងដល់ទៅ ២០%-៤០% ឯណោះនិងមិនចាំបាច់ប្តូរប្រេងម៉ាស៊ីនទេ។

អ្នកអាចសន្សំសំចៃជាងការប្រើប្រេងឥន្ធនៈរហូតដល់ ១៨០ ដុល្លារ ក្នុងមួយឆ្នាំ។ ទិន្នន័យនេះគណនាដោយផ្អែកលើស្តង់ដារនៃការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃរបស់អ្នកបើកបរអាស្រ័យលើស្ថានភាពអាកាសធាតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០ កន្លែងកាលពីឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់បីអគ្គិសនី ONiON ជាផលិតផលរបស់ក្រុមហ៊ុន Onion Mobility ជាបុត្រសម្ព័ន្ធ​មួយ​ជាមួយនឹងក្រុមហ៊ុន​បុត្រសម្ព័ន្ធ MVL TADA (Cambodia) ដែលគេស្គាល់ថាជាក្រុមហ៊ុនផ្ដល់សេវាកម្ម​កក់​យានជំនិះ​ធ្វើ​ដំណើរ​នៅ​កម្ពុជា តាមរយៈកម្មវិធីទូរសព្ទ (TADA App) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះជាផ្នែកមួយនៃក្រុមហ៊ុន MVLLABS Pte Ltd (MVL) របស់ប្រទេសសិង្ហបុរី។ ចំនុចដែលគួរឱ្យចាប់អារម្មណ៍អំពីកង់បីអគ្គិសនី វាត្រូវបានរចនានិងគំនិតច្នៃប្រឌិតថ្មីនៅប្រទេសកូរ៉េ។

កង់បីអគ្គិសនីដំបូងគេនេះ ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណៈជន​អ្នកបើកបរ​កង់បី​នៅកម្ពុជា​យ៉ាងខ្លាំង ដោយសារ​នេះជាកង់បី​ដំបូង​ដែលប្រើប្រាស់អគ្គិសនី ផ្ដោតលើគុណភាពយូរអង្វែង រាងស្អាត ស្ងាត់ល្អ​ និងកាត់បន្ថយការបំពុលបរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៀត ស្ថានីយ៍ ONION គឺជាស្ថានីយ៍សម្រាប់ទស្សនាយាន ONiON និងជាទីតាំងប្តូរអាគុយផងដែរដោយស្វាគមន៍អ្នកបើកបរពេញ ២៤ ម៉ោងក្នុងមួយថ្ងៃ។

មានទីកន្លែងផ្លាស់ប្តូរអាគុយ ប្រកាន់ខ្ជាប់ការដោះដូរអាគុយបានឆាប់រហ័ស វានឹងជួយកាត់បន្ថយពេលវេលាសាកពី ៣ ទៅ ៥ ម៉ោងទៅជាប្រើពេលតិចជាង ៥ នាទីប៉ុណ្ណោះ ដែលជាដំណោះស្រាយដ៏ល្អបំផុត កាត់បន្ថយភាពតានតឹងដល់អ្នកបើកបរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួយសាកថ្មពីស្ថានីយ៍ អ្នកបើកបរអាចប្តូរអាគុយគ្រប់ពេលវេលា និងនៅគ្រប់ស្ថានីយ៍។ មានប្រព័ន្ធត្រួតពិនិត្យ មិនត្រឹមតែជួយត្រួតពិនិត្យស្ថានភាពសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង គ្រប់គ្រងចំនួនអ្នកបើកបរ កំពុងរង់ចាំនៅស្ថានីយ៍តាមពេលវេលាជាក់ស្តែង ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង់បីអគ្គិសនី ONiON នេះមានលក្ខណៈពិសេសៗដូចជា៖

-រចនាបថផ្នែកខាងក្រៅ ធ្វើពីផ្លាស្ទិចដែលអាចការពារកំដៅព្រះអាទិត្យ និងមិនងាយច្រេះចាប់

-បូម ចម្ព័សមានបូម ២ អាចទប់លំនឹងបានល្អនិងផ្តល់ភាពរឹងមាំ ដល់តួម៉ាស៊ីន

-ចង្កូត ជាប្រភេទប៊ូតុងត្រូវបានតំឡើងជំនួយដល់ការក្ដាប់ដៃពេលបើកបរ ដើម្បីបង្កើនគុណភាព និងភាពងាយស្រួលសម្រាប់ការបើកបរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-កន្លែងអង្គុយ កន្លែងដាក់ជើងកៅអីទំហំ ៤២០មម ដែលធ្វើឲ្យផ្ទៃខាងក្នុងធំទូលាយ និងមានផាសុកភាព

-បច្ចេកវិទ្យា៖ កន្លែងសាកថ្ម អាគុយ 14km/kWh ជាប្រភេទលី-អ៊ីយ៉ុង ៧២ វី (អាគុយស្ងួត) មានសមត្ថភាពខ្ពស់រហូតដល់ ៧,៥ គីឡូវ៉ាត់ ធានាដំណើរការរត់បាន១០០គីឡូម៉ែត្រឬច្រើនជាងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-អេឡិចទ្រិចម៉ូទ័រ គឺជាប្រភេទម៉ូទ័រអេឡិចទ្រិច ផ្ដល់ថាមពលខ្ពស់ដល់ទៅ ៩ គីឡូវ៉ាត់ម៉ោងជួយឲ្យការបើកបរប្រកបដោយ​ផាសុកភាព គ្មានរំញ័រនិងសំឡេងរំខាន

-អេក្រង់ឌីជីថល ការបង្ហាញទំហំពណ៌ ៧ អ៉ីញមើលឃើញបានច្បាស់ ភ្ជាប់ជាមួយនូវមុខងារឆា្លតវៃ Bluetooth និងប្រព័ន្ធវីស៊ីយូរ

-មុខងារមិនជ្រាបទឹក បច្ចេកវិទ្យា IP67 មានសមត្ថភាពអាចការពារមិនឲ្យម៉ូទ័រអេឡិចទ្រិចជ្រាបទឹក និងកន្លែងសាកអាគុយ​ ទោះបីបើកបរក្នុងរដូវកាលមានភ្លៀងធ្លាក់ក៏ដោយផ្តល់សុវត្ថិភាព។

រំឮកផងដែរថា កង់បីអគ្គិសនី ONiON ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួនជាបន្ដបន្ទាប់ទៀត តាមការគ្រោងទុកចាប់ពីខែមីនាឆ្នាំ ២០២២ តទៅ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សប្បាយ