បងៗ១១តិចច្រណែនលោកគ្រូ! ស្រីស្អាតមកទទួលសេវាសម្រួលសសៃ និង សន្លាក់ ដើម្បីសុខភាព…(មានវីដេអូ)
អូស្ទីអូប៉ាត់ (Osteopath) គឺជាវិធីសាស្ត្រម្យ៉ាងដែលធ្វើការព្យាបាលទៅលើបញ្ហាឆ្អឹង សន្លាក់ សរសៃ សាច់ដុំ ដែលជាប់គាំង ឬមានបញ្ហាត្រង់កន្លែងណាមួយដើម្បីសម្រួលចលនាកន្លែងនោះ និងរាងកាយទាំងមូលឲ្យមានលក្ខណៈល្អប្រសើរឡើងវិញដោយមិនប្រើប្រាស់ឱសថ។
ការព្យាបាលបែបអូស្ទីអូប៉ាត់មាន ៤ ដំណាក់កាលដូចជា៖
ទី១ អ្នកជំនាញ ត្រូវពិភាក្សាជាមួយអ្នកជំងឺស្វែងរកចំណុច រយៈពេល និងមូលហេតុនាំឲ្យឈឺចាប់។
ទី២ អ្នកជំនាញចាប់ផ្តើមពិនិត្យដោយដៃទាំង ២ ស្ទាបទៅលើទីតាំងដែលឈឺចាប់ ដើម្បីកំណត់ថាការឈឺចាប់នេះបណ្តាលមកពីបញ្ហាសាច់ដុំ សន្លាក់ ឬសរសៃណាមួយដែលត្បៀត និងប្រភពទាក់ទងផ្សេងទៀតដែលនាំឲ្យឈឺចាប់។
ទី៣ ដំណាក់កាលព្យាបាល អ្នកជំនាញធ្វើការកាច់ ការពត់ ឬទាញសាច់ដុំ និងសរសៃឲ្យត្រឡប់មកសភាពដើមវិញ និងបន្ថែមនូវឧបករណ៍ជប់ក្នុងការព្យាបាលបន្ថែមឲ្យមានប្រសិទ្ធភាព និងទី៤ អ្នកជំនាញ បង្រៀនអ្នកជំងឺពីបច្ចេកទេស ឬរបៀបធ្វើលំហាត់ប្រាណសម្រួលចលនារាងកាយកុំឲ្យជាប់បន្តទៀត។
កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
សូមទស្សនាវីដេអូខាងក្រោម៖