មិនចាញ់តារា K-POP! គ្រាន់តែចុះពីយន្ថហោះភ្លាម អ្នកគាំទ្រអុីអុី EE និង អ្នកការសែត មកទទួលឡើងស្ទះប្រលានយន្ថហោះធ្វើឲ្យនាងរំភើបរហូតស្រស់ទឹកភ្នែក…(មានវីដេអូ)
ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ អ៊ីអ៊ី ដែលជាកូនខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង មានសម្រស់ស្រស់ស្អាតខ្លាំង រហូតមានការគាំទ្រយ៉ាងច្រើនពេញបណ្តាញសង្គមហ្វេសប៊ុក ។
លើសពីនេះទៀតនោះ កូនកាត់ខ្មែរ-កូរ៉េ ក៏ធ្លាប់បានដាក់ពាក្យប្រឡងចូល K-POP ថែមទៀតផងដែរ ព្រោះតែនាងអាចរាំ និងច្រៀងបានយ៉ាងបប៉ិនប្រសប់ តែគួរឲ្យសោកស្តាយកាលសាកល្បងលើកដំបូងនេះមិនទទួលបានជោគជ័យ ។ តែយ៉ាងណាមិញ អ៊ីអ៊ី ហាក់មិនបានបោះបង់ចោលក្តីស្រមៃនោះឡើយ ដោយរូបនាងនឹងព្យាយាមម្តងទៀតនៅពេលក្រោយ ។
ចំណែកឯ នៅរាត្រីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ៊ីអ៊ី បានប្រកាសថា នាងនឹងមកលេងកម្ពុជាមួយរយៈ ក្រោយទំនេរពីការសិក្សា ។
យ៉ាណា ក្រោយលេចឮដំណឹងនេះភ្លាមគេសង្កេតឃើញថា អ្នកគាំទ្ររបស់ អ៊ីអ៊ី រាប់រយអ្នកបាននាំគ្នាទៅរង់ចាំទទួលត្រៀបត្រា នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការលើកស្លាឈ្មោះ និងមានជាកាដូជាច្រើនតៀមទុកសម្រាប់ឲ្យតំណាងពីការគាំទ្រ និងការស្រលាញ់ចូលចិត្ត ។
មិនទាន់អស់ គ្រាន់តែ អ៊ីអ៊ី ចុះពីយន្តហោះ មកដល់ទឹកដីខ្មែរភ្លាម ឃើញមានអ្នកគាំទ្រមកទទួលរង់ចាំស្វាគមន៍យ៉ាងភ្លូកទឹកភ្លូកដី អ៊ីអ៊ី សប្បាយចិត្ត ហាក់ទប់ទឹកភ្នែកមិនជាប់ ព្រោះតែអារម្មណ៍រំភើប ស្មានមិនដល់ថា មានហ្វេនៗរង់ចាំទទួលយ៉ាងច្រើនបែបនេះសោះ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
សូមទស្សនាវីដេអូខាងក្រោម៖