ជនស.ង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតខណ្ឌដង្កោ ឃា.ត់ខ្លួនបានភ្លាមៗ បន្ទាប់ពីប្រើល្បិ.ចជ្រុះមួកឲ្យនារីជាកម្មការិនីម្នាក់ចុះរើស រួចជិះម៉ូតូរបស់នាងរត់គេ.ចខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង ០០នាទី ត្រង់ចំណុចផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនស.ង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតា.ងសមត្ថ.កិច្ចចា.ប់យក៖ ១/ម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 លេខតួនិងលេខម៉ាស៊ីន៦០១០៣០៥ ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១។
ជនរង.គ្រោះឈ្មោះ ប.ច.ធ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិ..សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនរង.គ្រោះឈ្មោះ ប ច ធ ភេទស្រី អាយុ២២ឆ្នាំ បានលេងហ្វេសបុ៊ក ឈ្មោះ Chan To Love នៅក្នុងផ្ទះជួលផ្លូវវេងស្រេង ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ហើយក៏បានឃើញហ្វេសបុ៊កឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនស.ង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ហើយជនរង.គ្រោះ ក៏បានឆាតទៅសួរជនស.ង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះចំនួន ១គ្រឿង រួចជនស.ង្ស័យបានឆាតតបមកជនរង.គ្រោះប្រាប់ថា រូបគេ (ជនស.ង្ស័យ) ស្រលាញ់ពេញចិត្តជនរង.គ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេ (ជនស.ង្ស័យ) និងអោយទូរស័ព្ទមួយគ្រឿងទៅជនរង.គ្រោះយកប្រើចុះ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនស.ង្ស័យបានឆាតសុំណាត់ជួបជនរង.គ្រោះនៅផ្ទះជួល រួចជន.ស្ស័យក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរង.គ្រោះពីផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីនិយាយលួងលោមជនរង.គ្រោះថា រូបគេ (ជនស.ង្ស័យ) ស្រលាញ់ជនរង.គ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។
រហូតដល់វេលាម៉ោង ២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនស.ង្ស័យក៏បានដឹកជនរង.គ្រោះមកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជនស.ង្ស័យដេកជាមួយជនរង.គ្រោះដល់ភ្លឺរួម-ភេទបានសម្រេចចំនួន ២លើក ហើយក៏ដឹកជនរង.គ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេង ស្ថិតនៅភូមិខាងលើវិញ។
លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនស.ង្ស័យបានទូរស័ព្ទមកលេខជនរង.គ្រោះ ០៨៨៥១៧៣៨១៧ ប្រាប់ជនរង.គ្រោះអោយបើកម៉ូតូទៅយករូបគេ (ជនស.ង្ស័យ) ម្តុំខាងកើតស្ពានអាកាសរង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរង.គ្រោះក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង 1R-1484 ពេលជនរង.គ្រោះទៅដល់ ជនស.ង្ស័យអោយជនរង.គ្រោះអង្គុយពីខាងក្រោយ ជនស.ង្ស័យជាអ្នកបើម៉ូតូម្តង។
ពេលនោះជនស.ង្ស័យក៏បានឌុបជនរង.គ្រោះទៅលេងសួនច្បារតាមមាត់ទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង ២១ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ជនស.ង្ស័យក៏បានដឹកជនរង.គ្រោះត្រឡប់មកវិញ ដែលបានប្រាប់ថា
នាំជនរង.គ្រោះយកទៅជួបជាមួយ និងឪពុកម្តាយរបស់គេ(ជនស.ង្ស័យ) រួចក៏បានដឹកជនរង.គ្រោះដល់ផ្លូវបេតុង ៦០ម៉ែត្រពីកើតទៅលិច ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញមានសភាពស្ងាត់ជនស.ង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់ជនរង.គ្រោះឲ្យចុះទៅរើស ពេលជនរង.គ្រោះដើរទៅរើសមួក ជនស.ង្ស័យក៏បានបើកម៉ូតូរបស់ជនរង.គ្រោះគេចខ្លួនបាត់។
បន្ទាប់មកជនរង.គ្រោះក៏បានស្រែកឆោរឡោហើយកម្លាំងសមត្ថ.កិច្ច ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរា.គមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចា.ប់ជនស.ង្ស័យបើករត់រហូតដល់
ចំណុចសាលាបឋមសិក្សាទៀន ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចំងាយពីកន្លែងកើតហេតុប្រវែង ៣០០០ម៉ែត្រ ទើបឃា.ត់ខ្លួនជនស.ង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បា.ប់។ ជនរង.គ្រោះក៏បានដាក់ពាក្យប.ណ្តឹងចំឈ្មោះជនស.ង្ស័យ ដើម្បីឱ្យសមត្ថ.កិច្ចចា.ត់ការតាមផ្លូវច្បា.ប់តែម្តង៕