មែនហើយ យើងដឹងថាអ្នកមានក្តីសុខនឹងការបឺតមាត់គ្នាខ្លាំងប៉ុណ្ណា ។ ប៉ុន្តែការបឺតមាត់គ្នាក៏មានផលប៉ះពាល់ដែរ ។
យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការបឺតមាត់គ្នាអាចបណ្តាលឱ្យកើតជំងឺជាច្រើន ។ ការស្រាវជ្រាវខ្លះបង្ហាញថា បឺតមាត់គ្នា ១០ វិនាទីអាចចម្លងបាក់តេរីច្រើនជាង ៨០ លានក្បាល ។ ជាទូទៅ បំលាស់ប្តូរទឹកមាត់គ្នាបង្កជាជំងឺដូចខាងក្រោមនេះ ៖
១. ដំបៅមាត់
ពងបែកមាត់ងាយនឹងអាចឆ្លងបំផុតតាមរយៈការបឺតមាត់គ្នា ។ តាមធម្មតា ពងបែកមាត់ច្រើនកើតនៅបបូរមាត់លើ ឬជុំវិញបបូរមាត់ ។ ពងបែកមាត់បណ្តាលមកពីវីរុសស្វាយ ។
២. ឆ្លងមេរោគបំពង់កធ្ងន់ធ្ងរ
កើតមេរោគក្នុងបំពង់កបង្កមកពីបាក់តេរី ។ បាក់តេរីនេះធ្វើដំណើរតាមរយៈខ្យល់ដង្ហើម និងអាចឆ្លងតាមរយៈការបឺតមាត់គ្នា ឬសូម្បីតែតាមការកណ្តាស់របស់មនុស្ស ។
៣. ជំងឺឈាមសស៊ីឈាមក្រហម
ជំងឺនេះអាចឆ្លងតាមរយៈទឹកមាត់ និងបណ្តាលមកពីវីរុស Epstein-Barr ។ គ្មានវិធីណាអាចព្យាបាលជំងឺនេះបានឡើយ ។
៤. ជំងឺអញ្ចាញធ្មេញ
ជំងឺនេះអាចឆ្លងតាមទឹកមាត់ ។ ហើយវាក៏អាចឆ្លងតាមការប្រើប្រាស់ច្រាសដុសធ្មេញរួមគ្នា ឬការញ៉ាំអាហាររួមគ្នា ។
៥. រោគរលាកស្រោមខួរ
ការបឺតមាត់គ្នាអាចបង្កជាមេរោគរលាកស្រោមខួរ ។ មេរោគរលាកស្រោមខួរនេះធ្ងន់ធ្ងរតិចជាងបាក់តេរី តែវាក៏គ្រោះថ្នាក់ណាស់ដែរ ។ មេរោគនេះអាចឆ្លងតាមរយៈការបញ្ចេញខ្យល់ដង្ហើម ។
៦. រោគក្រឡទែន
ក្រឡទែននេះបង្កឱ្យមានការឈឺចាប់ ព្រោះវាប៉ះពាល់ដល់ក្រពេញទឹកមាត់ និងបណ្តាលឱ្យហើម ។ ជាទូទៅ វាបណ្តាលមកពីការផ្លុំខ្យល់ពីច្រមុះ និងបំពង់ក ។
៨. ផ្តាសាយ
ជាទូទៅ ផ្តាសាយឆ្លងតាមរយៈខ្យល់ដង្ហើម ។ វាងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការបឺតមាត់ ឬកណ្តាស់ ៕