ពិតណាស់ ប៉ុន្មានថ្ងៃនេះមានការល្បីស៊ែរតៗគ្នាជាខ្លាំងលើបណ្តាញសង្គមលើវីដេអូខ្លី Trailer រឿង Wedding 93 ដែលជារឿងមួយមើលទៅព្រឺព្រួចខ្លាំងណាស់។ តាមប្រភពមួយបានអោយដឹងថា ខ្សែភាពយន្ត «Wedding 93» គឺជាភាពយន្តបែបឯកសារដ៏រន្ធត់ព្រឺព្រួចមួយ រៀបរាប់ពីព្រឹត្តិការណ៍នៃអាពាហ៍ពិពាហ៍នៅទីជនបទមួយក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ ១៩៩៣។
អាពាហ៍ពិពាហ៍នោះគឺជារបស់កូនកំលោះឈ្មោះ បុល និង កូនក្រមុំមានឈ្មោះហៅថា រ៉ា ដែលកំពុងធ្វើពិធីសុខៗ ស្រាប់តែកូនក្រមុំបញ្ចេញអាកប្បកិរិយាចម្លែក ដែលត្រូវបានគេនិយាយតៗគ្នាថា នាងត្រូវបានព្រលឹ ង ចូល សណ្ឋិ ត។
គួរបញ្ជាក់ថា ខ្សែភាពយន្ត «Wedding 93» ជាភាពយន្តឯកសារពិតៗ ដែលផលិតករម្នាក់ឈ្មោះ Paul Zagaris បានទិញយក
វីដេអូនេះទៅរៀបចំកាត់តឱ្យចេញជាវីដេអូរឿងពេញមួយដែលមានរយៈពេល ១ ម៉ោង ១១ នាទី។ ក្នុងនោះដែរ លោកក៏បានដាក់ស្នើរឿងមួយនេះទៅកម្មវិធីប្រកួត Film Festival ហើយបើសិនជាខាងក្រុមហ៊ុន
Netflix ឬខាងក្រុមហ៊ុនណាមួយទិញយកទៅចាក់បញ្ចាំងនោះ ប្រិយមិត្តគ្រប់គ្នាក៏អាចនឹងមានឱកាសបានទស្សនាវីដេអូពេញផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖