ប្ដីប្រពន្ធ២នាក់ទាស់ពាក្យសំដីគ្នាក្នុងកម្មវិធីខួបកំណើតអ្នកជិតខាង ពេលមកដល់ផ្ទះវិញប្ដី ទាញ​កាំ​បិត​ផ្គាក់កាប់ប្រពន្ធបណ្ដាលឲ្យស្លា.ប់ រួចចង់ករសម្លា.ប់ខ្លួនតាមក្រោម

0
154

ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងពិធីខួបកំណើតអ្នកជិតខាង បន្ទាប់ពីមកដល់ផ្ទះបុរសជាប្ដីបានទាញ​កាំ​បិត​ផ្គាក់កាប់ប្រហារលើប្រពន្ធបណ្ដាលឲ្យស្លាប់មួយរំពេចន៍ រួចចង ក សម្លាប់ខ្លួនក្នុងបន្ទប់ទឹក​តាមក្រោយ​។

ហេតុការណ៍នេះបង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​២០​និង​៤៥​នាទី នៅ​ចំណុច​រោង​ចាំ​ចម្ការ ស្ថិតនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

យោងតាម​ការបំភ្លឺ​របស់ឈ្មោះ អូន សុខ​គា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​កូនបង្កើតរបស់​ជន​រងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ​(​ប្រពន្ធ​) មានឈ្មោះ ចាន់ គួ​យ អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ជនបង្ក​(​ប្តី​)​មាន​ឈ្មោះ ផាន់ ពៅ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ជាមួយគ្នា បាន​ចង ក ​ធ្វើអត្តឃាត​ក្រោយពេល​ប្រព្រឹត្តល្មើស​។​

មុនពេល​កើតហេតុ​គ្រួសារ​របស់គាត់​រស់នៅ​ទីនោះ​មាន​សមាជិក​០៣​នាក់ (​ឪពុក ម្តាយ កូន​) នៅ​ថ្ងៃកើត​ហេតុ​វេលា​ម៉ោង​ប្រហែល៨​និង​៣០​នាទី​ព្រឹក ពួកគាត់បាន​ទៅ​ផឹកស្រា​បៀរ​នៅផ្ទះ​ឈ្មោះ រី មាន​គ្នា​ប្រហែល ០៤​នាក់ ក្រោយពី​ផឹកស្រា​បៀរ​អស់​ប្រហែល១​កេស ពួកគាត់​ក៏​បន្ដទៅ​ចូលរួមខួបកំណើត​គេ​ដោយ​ផឹក​ប្រហែល​០២-០៣​កំប៉ុង​ទៀត។

ដោយ​ស្រវឹង​រៀងខ្លួន​ក៏បាន​ទាស់​ពាក្យសំដី​គ្នាបន្ដិចបន្តួច ហើយក៏​នាំគ្នា​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ឪពុក​បាន​ជិះ​ម៉ូតូ​មក​តែម្នាក់ឯង ដោយ​ទុកឱ្យ​ម្តាយនិង​ខ្លួន​ដើរមក​វិញ។ ពេលមក​ដល់​ផ្ទះ​ពួកគាត់ ក៏បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង បន្ទាប់មក​ឪពុក​ក៏បាន​យក​កាំបិត​ផ្គាក់កាប់​ទៅលើ​ម្តាយ ចំ ក ​ផ្នែក​ខាងក្រោយ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ រួច​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ខ្លួន ប៉ុន្តែ​ខ្លួន​ក៏បាន​រើ​បម្រាស់​រួច ហើយ​ក៏​រត់​ចូលក្នុង​ព្រៃ។

ក្រោយមក​ឪពុក​ក៏បាន​ទៅ​ចង ក ​នៅក្នុង​បន្ទប់ទឹក​ស្លាប់​បាត់ទៅ ហើយ​ខ្លួន​ក៏​ដេក​ក្នុងព្រៃ​ចម្ការ​មួយ​យប់ ពេលព្រឹក​ព្រលឹម​ក៏បាន​ប្រាប់​ទៅដល់​អ្នក​រស់​នៅក្បែរនោះ​ឱ្យមក​ជួយ​មើល​។​

​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​បាន​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​រង់ចាំនគរបាល​ជំនាញ​ពិនិត្យ និង​កោសល្យ​វិ​ច័យ៕ ប្រភព​ kampucheathmey