ឥណ្ឌូនេស៊ី៖ ថ្នាំ ឬការព្យាបាលដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំប្រៀបដូចជាកាំបិតមុខពីរ អាចផ្ដល់ផលល្អ ហើយក៏អាចបង្កគ្រោះថ្នាក់ផងដែរ នៅពេលដែលយើងប្រើប្រាស់ផ្ទុយពីវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ។
ថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រាប់តែលេចចេញរបៀបព្យាបាលចម្លែកមួយទៀត ដែលត្រូវបានអះអាងថាបានធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់អ្នកស្រុកនៅទីនោះ។ ដូច្នេះតើពួកគេត្រូវធ្វើអ្វីខ្លះ?សាមញ្ញគ្រាន់តែដាក់នៅលើផ្លូវដែក។
នៅខេត្ត Rawa Buaya ភាគខាងលិចទីក្រុង Jakarta ត្រូវបានគេរកឃើញថាអ្នកភូមិជាច្រើនកំពុងឆ្លងងាកទៅរករបៀបព្យាបាលដោយនាំគ្នាទៅដេកនៅលើផ្លូវដែកវិញ ដែលពួកគេ ចាប់ផ្តើមព្យាបាលចាប់ពីពេលរសៀល រហូតដល់ពេលល្ងាចក្រោយពេលព្រះអាទិត្យចាប់ផ្តើមលិច។
ដូចដែលបានរាយការណ៍ដោយ Republika វាត្រូវបានគេនិយាយថាចរន្តអគ្គិសនីតិចតួចដែលមានផ្ទុកក្នុងផ្លូវដែកនឹងជួយព្យាបាលជំងឺមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយសកម្មភាពរបស់ពួកគេត្រូវបានជំទាស់ដោយអាជ្ញាធរដោយសារតែបរិមាណវ៉ុលដែលឆ្លងកាត់ផ្លូវដែកមិនអាចត្រូវបានគេដឹងហើយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់ពួកគេ។
នេះគ្រាន់តែជាវិធីព្យាបាលដែលគ្មានភាពច្បាស់លាស់មួយ ដូច្នេះសូមកុំព្យាយាមសាកល្បងឡើយ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់ជីវិតរបស់យើងបានជាយថាហេតុ ដោយសារតែនេះគ្រាន់តែជាការនិយាយ ឬអនុវត្តតៗគ្នា ដោយគ្មានការស្រាវជ្រាវច្បាស់លាល់ឡើយ៕