ប្រទេសសិង្ហបុរី គឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ជាមួយនឹងសំណង់អាគារដ៏ទាន់សម័យ។ មិនតែប៉ុណ្ណោះ ក៏មានកន្លែងកម្សាន្តជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជានៅ S.E.A. Aquarium
ដែលជាពិភពបាតសមុទ្រមួយដ៏ល្បីនៅក្នុងប្រទេសសិង្ហបុរី ដែលមានជីវចម្រុះច្រើនជាង១០០,០០០ ដែលជាសត្វរស់នៅក្នុងទឹកមកពី៨០ប្រភេទនៃសត្វសមុទ្រ ធ្វើឲ្យប្រិយមិត្តពិតជាសប្បាយក្នុងការទស្សនាសត្វទាំងនោះ នៅក្នុងទូរកញ្ចក់ដ៏ធំជាមិនខាន។
បន្ថែមពីនេះទៅទៀត S.E.A. Aquarium មានតំបន់ខុសៗគ្នាពីជាង១០តំបន់ ដែលលោកអ្នកអាចទស្សនាសត្វសមុទ្រតាមប្រភេទរបស់វា ជាមួយនឹងការទស្សនាតំបន់ផ្កាថ្មដ៏ស្រស់ស្អាត។ តោះ! ទៅទស្សនារូបភាពនៅទីនោះទាំងអស់គ្នា។ អត្ថបទ sabay
សូមទស្សនាវីដេអូខាងក្រោម៖