តារាស្រី Min Pechaya ក្រោយពីមានដំណឹងថា នាងបានសាងស្នេហ៍ផ្អែមល្ហែមជាមួយបុរសហាយសូរម្នាក់អស់ពេលជាយូរមក ពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាស្ងាត់បាត់ទៅវិញ សូម្បីតែរូបភាពទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែមក៏លែងមានទៀតដែរ។
ជាក់ស្តែង មួយរយៈចុងក្រោយនេះ បន្ទាប់ពីទំនាក់ទំនងរបស់នាង និង គូស្នេហ៍បានស្ងាត់បាត់ឈឹងមកនោះ គេសង្គេតឃើញជារឿយៗ តារាស្រី Min Pechaya តែងតែបង្ហោះរូបភាពភាពដើរលេង ក៏ដូចជារូបភាពសិចស៊ីជាច្រើនសន្លឹកនៅក្នុងគណនី IG ផ្ទាល់ខ្លួនរបស់នាង។
ជាពិសេស អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺខេបសិនដែលភ្ជាប់នឹងការបង្ហោះភាគច្រើនរបស់នាងបានបង្ហាញថា បេះដូងរបស់នាងនៅទំនេរម្តងទៀតហើយ ដោយនាងហាក់បីដូចជាកំពុងតែចង់បានអ្នកថ្មីចូលមកស្អំបេះដូង និង មើលថែជីវិតនាងឡើងវិញអ៊ីចឹង។
គួរបញ្ជាក់ដែរថា ទោះបីជាពេលនេះតារាស្រី Min Pechaya ហាក់បានបង្ហោះសារជារឿយៗបង្កប់ន័យ Single ហើយចង់មានអ្នកស្អំបេះដូងថ្មីពិតមែន ប៉ុន្តែគេមិនបានដឹងទេថា តារាស្រីរូបនេះ បានបែកបាក់ជាមួយគូស្នេហ៍ចាស់ ឬ យ៉ាងណានោះទេ៕
ប្រភព៖ Thairath