ប្រទេសចិន៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាការរៀបមង្គលការ មានសារៈសំខាន់ណាស់ក្នុងជីវិតយើងម្នាក់ៗ ព្រោះថាក្នុង១ជីវិតយើងអាចមានថ្ងៃពិសេសនេះតែម្តងគត់។ហើយមានវិធីជាច្រើនដែលកូនកំលោះ កូនក្រមុំអាចជ្រើសរើសដើម្បីរៀបចំពិធីមង្គលការរបស់ពួកគេ។ អ្នកខ្លះ រៀបចំពិធីមង្គលការលក្ខណៈទូទៅ នៅផ្ទះ ឬនៅផ្ទះវិហារ ។
ប៉ុន្តែកូនកំលោះក្រមុំមួយគូនេះ បានជ្រើសរើសយកពិធីរៀបការខុសប្លែកពីគេ និងគ្រោះថ្នាក់បំផុតផងដែរ។ ពួកគេបានយកកន្លែងជញ្ជាំងថ្មកំពស់ ១០០ម៉ែត្នៃជញ្ជាំងភ្នំ Chayaរ ដើម្បីរៀបមង្គលការរបស់ពួកគេ។
ការពិតទៅ ច្រាំភ្នំនេះគឺជាកន្លែងដែរគេរៀបចំឡើងដើម្បីថតរឿងដ៍ល្បីរបស់ចិនគឺ រឿងដំណើរទៅកាន់ភាគខាងលិច (Journey to the West) ដែលយើងស្ទើរគ្រប់គ្នាស្គាល់ថា ជារឿងស៊ុនអ៊ូខុង។ហើយកូនកំលោះកូនក្រមុំក៏បានស្លៀកពាក់ជាតួអង្គក្នុងរឿងស៊ុនអ៊ូខុងផងដែរ ដើម្បីជាការឲ្យពរជ័យដល់គូស្វាមីភរិយាថ្មី។ហើយវាក៏ជាពិធីដែលមួយជីវិតមានតែម្តងដូច្នេះបានជាពួកគេចង់ធ្វើឲ្យប្លែកពីគេ។អត្ថបទ Freedomkh