ទឹកចិត្តម្ដាយមានចំពោះកូនគឺពិតជាធំធេងខ្លាំងមិនមានអ្វីអាចមកប្រៀបធៀបបាននោះឡើយ។ ដូចជាស្ត្រីម្នាក់រស់នៅខេត្តកំពង់ឆ្នាំង ហេតុតែមិនដាច់អាល័យពីកូនតូចៗទាំងពីរ បានតស៊ូជម្នះតាំងស្មារតីឡើងវិញ បន្ទាប់ពីបានផុតដង្ហើមអស់រយៈពេល៤ម៉ោង។
បើតាមការអះអាងរបស់គណនីឈ្មោះថា សុខ ណា ដែលជាបងស្រី បានឲ្យដឹងបែបនេះថា ៖
“ឱបងប្អូនពូមីងអើយ បើបានឃើញរូបមួយសន្លឹកនេះ ហើយតើបងប្អូនគិតនិងអារម្មណ៍មួយនេះ ដែរអាអូនតូចៗអង្គុយជិតម្តាយ ប្អូនស្រីខ្ញុំបានផុតថ្ងៃអាទិត្យ ម៉ោង 6 ព្រឹកហើយហែតតែអាល័យកូនក៏ដឹងខ្លួនរស់វិញ ប្អូនស្រីខ្ញុំមានជំងឺក្រពះ ច្រាងនិងដុសផ្សិតបំពងកបើមានបងប្អូនពូមីងណាមានទឹកចិត្តជួយថាកវិកាដល់ប្អូនស្រីខ្ញុំ រឺជាជំនួយអ្វីសូមទាក់ទងតាមលេខ0972285154នេះផងគាត់ចង់រស់ណាស់គាត់គ្មានលុយព្យាបាលខ្លួនទេសូមសប្បុរសជនទាំងអស់ជួយគាត់ផង”។
គណនីឈ្មោះថា សុខ ណា បានបញ្ជាក់បែបនេះផងដែរថា ៖ “ចាសបង តែប្អូនជីដូនមួយតេបង តែប្អូនខ្ញុំរស់វិញហើយបងតែគ្នាអត់មានលុយទៅពេទ្យព្យាបាលទេចឹងហើយខ្ញុំចេះតែបង់ហោះទៅក្រែងមានបងប្អូនរឺពូមីងណាឃើញជួយប្អូនខ្ញុំស្លាប់ហើយរស់ឡើងវិញទេបង”។
សុខ ណា ដដែលបានបញ្ជាក់ទៀតថា ៖ “ស្លាប់ហើយរស់វិញ ផុតម៉ោង6 ព្រឹកហើយរស់វិញម៉ោង10ជាងបងហេតុតែចង់ឃើញមុខកូន”។ ហើយស្ត្រីខាងលើនេះគឺរស់នៅភូមិ ថ្នល់ឈេីទាល ឃុំ ផ្លូវទូក ស្រុក កំពុងលែង ខេត្ត កំពង់ឆ្នាំង។
ក្រោយពីបានឃើញសារដ៏គួរឲ្យសោកសង្រេងមួយនេះ មានមហាជនជាច្រើនបានចូលរួមផ្ញើសារលើកទឹកចិត្តដល់ស្ត្រីជាម្ដាយ ហើយមានខ្លះទៀតបានផ្ដល់ជាការណែនាំពីវិធីសាស្ត្រព្យាបាលជំងឺ និងខ្លះទៀតក៏បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពដែលអាចទៅរួចផងដែរ។
មានគណនីមួយបានសរសេរថា ៖ “សូមទាក់ទងទៅមន្ទីរពេទ្យ រឺ យកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ពេលទៅដល់មន្ទីរពេទ្យរដ្ឋ យេីងក្រពិតប្រាកដ ខ្ញុំគិតថាពេទ្យនិងជួយគាត់មិនខាន មិនមែនពេទ្យដាច់ចិត្តនោះទេ”។
ឯគណនីឈ្មោះថា ស្រលាញ់ កូន បានសរសេរបែបនេះថា ៖ “គាត់ឈឺបង់ពង់ក.ហូបអីក៏ពិបាកដែរ.ដាំ.បបរអោយគាត់ពិសា.គាត់ឈឺក្រពះចឹង.អោយគាត់ញាំបបរម្ដងបន្តិចៗណាបងប្រសិនជាគាត់ពិសាបាន.កុំអោយប៉ះម្ទេសជាពិសេះកុំពិសារបស់ប្រៃដូចជាប្រហុកជាដើម។(ខ្ញុំសុំទោសសុំបងដាក់ទីកន្លែងរស់នៅហើយឈ្មោះរបស់គាត់ផង.ខ្ញុំសូមជូនពរអោយបងស្រីធូរស្រាលឆាប់ជាសះស្បើយ។)៕”អត្ថបទ Roneat
សូមទស្សនាវីដេអូខាងក្រោម៖