អង់គ្លេស៖ កាលពីថ្មីៗកន្លងទៅនេះ បុរសម្នាក់បានរកឃើញនូវរូងក្រោមដី និងបន្ទប់លាក់ខ្លួនរាប់សិប ដែលគាត់ជឿចាក់ថា ជាផ្លូវសម្ងាត់សម្រាប់ប្រើដោយអ្នកបម្រើក្នុងឆ្នាំ១៨០០ នៅក្រោមផ្ទះអាយុកាល៥០០ឆ្នាំ ដែលបច្ចុប្បន្នជាផ្ទះរបស់ក្រុមគ្រួសារគាត់។
លោក Freddy Goodall អាយុ២៣ឆ្នាំ និងជាអ្នកអភិវឌ្ឍអចនទ្រព្យ មកពីតំបន់ Sussex នៃប្រទេសអង់គ្លេស បានរកមើលរូបថតចាស់ដែលទង់ទងនឹងផ្ទះបុរាណ ហើយកត់សម្គាល់ឃើញទ្វារមួយនៅក្នុងបណ្ដាល័យ ដែលត្រូវបានដាក់នៅសតវត្សរ៍ទី១៩
ប៉ុន្ដែគាត់មិនអាចរកឃើញទ្វារតែមួយនៅក្នុងបន្ទប់នាបច្ចុប្បន្ននេះឡើយ។ លុះបន្ទាប់មក គាត់ក៏បានរកឃើញទ្វារ ដែលវាត្រូវបានលាក់នៅពីក្រោយធ្នើរទូរដាក់សៀវភៅ ខណៈបច្ចុប្បន្នវាជារន្ធមួយ។
ទន្ទឹមនឹងនេះដែរ គាត់បានប្រទះឃើញនូវកាំជណ្ដើរមួយ ដែលនាំទៅកាន់បន្ទប់ផ្សេងមួយទៀតនៅខាងលើ ហើយនៅពេលគាត់ឡើងទៅដល់ ក៏បានឃើញបន្ទប់ធំមួយ ដែលពោរពេញទៅដោយសំបុកពីងពាង ធូលីដី និងសំបុកចាប់ធំៗជាដើម។
បន្ថែមពីនេះទៀត គាត់បានរកឃើញច្រករបៀងមួយ ដែលមានជណ្ដើរនាំទៅដល់ច្រកចេញដែលត្រូវបានរារាំង និងផ្លូវជាច្រើនផ្សេងទៀត ដែលគាត់ជឿជាក់ថា វាត្រូវបានប្រើដោយអ្នកបម្រើ សម្រាប់ដើរឆ្លងកាត់ក្នុងការជញ្ជូនអីវ៉ាន់ផងដែរ។ តួយ៉ាង គាត់បានប្រទះឃើញនូវទូរដែកសុវត្ថិភាពមួយ និងបានរកឃើញសៀវភៅចាស់ៗតាំងពីឆ្នាំ១៩៤៨ ដែលផ្ដល់ដោយព័ត៌មានអំពីផ្ទះ និងក្រដាសខ្លះៗ។
យ៉ាងណាមិញ ជុំវិញការរកឃើញខាងលើនេះ លោក Freddy មានអារម្មណ៍រំភើបជាខ្លាំង ហើយគាត់នឹងមិនជួសជុលអ្វីឡើយ ដោយទុកឲ្យមានស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតផងដែរ៕ ប្រភព Freedomkh
សូមទស្សនាវីដេអូខាងក្រោម៖