រាជថានីភ្នំពេញ ៖ ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមទំនងជានៅចាំមិនភ្លេចឡើយ ពោលគឺកាលពីថ្មីៗកន្លងទៅនេះ អតីតកីឡាប្រដាល់ដ៏ល្បីល្បាញលោក ជា ស្រួច ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថាលោកបានកំពុងតែធ្លាក់ខ្លួនយ៉ាងលំបាក បន្ទាប់ពីបានបោះបង់អាជីពប្រដាល់ និងកំពុងស្នាក់នៅកូនផ្ទះកម្សត់មួយនៅខេត្តរតនគិរី ។
ដោយដំណឹងនោះ បានធ្វើឱ្យមហាជនមានការតក់ស្លុតយ៉ាខ្លាំង និងនឹកស្មានមិនដល់ ដ្បិតអតីតកាលលោក ជា ស្រួច មិនត្រឹមតែជាកីឡាករប្រដាល់មួយរូបដែលល្បីល្បាញខ្លាំងនោះ គឺលោកថែមទាំងជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពថែមទៀតផង ។
យ៉ាងណា ក្រោយពីជីវិតបានធ្លាក់ស្ទើរតែដល់ចំណុចសូន្យនោះ ពេលនេះលោក ជា ស្រួច បានកំពុងតែចាប់របរជាអ្នកដឹកងៀតក្របី ខណៈមានកីឡាករ វង្ស ណយ គឺជាម្ចាស់ងៀតក្របីនោះ ។ នេះបើយោងតាមការបង្ហោះរបស់កីឡាករ វង្ស ណយ ថ្ងៃនេះ ។
ដោយអ្នកលេងគុនខ្មែររហ័សនាម កូននាគឆ្លងដែន រូបនេះ បានរៀបរាប់ឱ្យយ៉ាងដូច្នេះថា «ថ្ងៃទីមួយដែលបង ជា ស្រួច ដឹកងៀតឲ្យគេ អរគុណបងប្អូនសំណព្វចិត្តទាំងអស់ ដែលគាំទ្រ ងៀតក្របីខ្ញុំបាទ វង្ស ណយ នឹងជួយផ្ដល់ឱកាសឱ្យបង ជា ស្រួច ដើម្បីឲ្យគាត់ងើបឡើងបន្តដំណើរទៅមុខជាមួយនឹងការតស៊ូ ។
អ្នកណាក៏ធ្លាប់ខុសដែរ សំខាន់គឺចេះកែ អរគុណបងប្អូនទាំងសម្រាប់ការអត់ទោស និងផ្ដល់កាសឱ្យបង ជា ស្រួច បានកសាងជីវិតសារជាថ្មី» ៕
ប្រភពពីតារាញូស៍