ទំពាំងបាយជូរព្រៃ ជារុក្ខជាតិវ័ល្លិ៍ ដែលដុះលូតលាស់ និងមានផ្កាផ្លែក្នុងរដូវវស្សា ហើយក៏ជារុក្ខជាតិឱសថបុរាណមួយប្រភេទ ក្នុងចំណោមរុក្ខជាតិឱសថដែលដុះតាមដងព្រៃ និងដងអូរ ដងស្ទឹង ផងដែរ។
តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែកក្កដានេះ បានបង្ហាញឲ្យឃើញថា ទំពាំងបាយជូរព្ រៃក្នុងតំបន់ការពារធម្មជាតិ កំពុងរីកលូតលាស់យ៉ាងល្អ ដោយមានផ្លែទាំងចង្កោមៗ ទំនងគួរឲ្យចង់ទទួលទាន។
ផ្លែទំពាំងបាយជូរព្រៃ ដែលអ្នកស្រុកហៅថា «ផ្លែអង្ក្រោក» មានចង្កោមខ្លះ មានផ្លែដល់ទៅ៧គីឡូក្រាម ក៏មានដែរ។ វាមានលក្ខណៈស្រដៀងនឹងផ្លែទំពាំងបាយជូរស្រុកដែរ ប៉ុន្តែមានរសជាតិផ្អែម និងហូបទៅរមាស់កបន្តិច។ ពេលនៅខ្ចី វាមានពណ៌បៃតង និងពេលវាទុំ មានពណ៌ក្រហមខ្មៅ ៕ អត្ថបទ សប្បាយ