ស្លឹកម្លូត្រូវបានគេប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយនៅប្រទេសឥណ្ឌា ក៏ដូចជាប្រទេសខ្មែរ។ វាត្រូវបានយកទៅទំពារជាមួយនឹងគ្រាប់ស្លា ពេញនិយមបំផុតសម្រាប់យាយៗ។
តើអ្នកមានឆ្ងល់ដែរទេថា ហេតុអ្វីបានជាចាស់ៗចូលចិត្តពិសាស្លឹកម្លូម្ល៉េះ? ស្លឹកម្លូមានផ្ទុកសារធាតុជាច្រើនដូចជាវីតាមីន C កាល់ស្យូម Thiamin, Niacin, Riboflavin, និង Carotene។ ហើយយោងតាមការសិក្សាបង្ហាញថាស្លឹកម្លូមានសារធាតុបង្ការមហារីក និងជំងឺជាច្រើនទៀត ដែលជាមូលហេតុចាស់ៗដែលពិសាស្លឹកម្លូរស់បានយូរអង្វែង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ស្លឹកម្លូ៖
- ជាថ្នាំបំបាត់ការឈឺចាប់ (បំបាត់ឈឺសាច់ដុំ ឈឺធ្មេញ ឈឺក្បាល…)
- ជំនួយក្នុងការរំលាយអាហារ និងប្រព័ន្ធរំលាយអាហារ
- ជួយឱ្យដង្ហើមស្រស់
- ព្យាបាលជំងឺផ្លូវដង្ហើម
- ជាថ្នាំបញ្ចុះទឹកនោម (កិនស្លឹកម្លូយកទឹកវាមកប្រើប្រាស់លាយជាមួយនឹងតែឬទឹកដោះគោ)
- ព្យាបាលស្បែកអាឡែរស៊ី កន្ទួលរមាស់ ដាច់រយះ និងក្លិនខ្លួន។ ដំស្លឹកម្លូលាយជាមួយរមៀតបិតឬលាបលើកន្លែងមានបញ្ហា។ ឬដាំស្លឹកម្លូក្នុងទឹក ទុកឱ្យត្រជាក់លាងមុខដើម្បីឱ្យស្បែកស្អាតនិងបង្ការឆ្លងមេរោគ។
- ព្យាបាលលិង្គងាប់ទំពារ ១ ទៅ ២ ស្លឹកម្លូ បន្ទាប់ពីបាយរួច៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
ប្រភព wearekhmer