ថ្មីៗនេះនៅក្នុងទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះពីរឿងមានផ្ទះមួយនៅឯខេត្តបន្ទាយមានជ័យល្បីថាមានខ្មោចលងខ្លាំងពេករហូតម្ចាស់ផ្ទះក៏មិនហ៊ាននៅដោយបានរត់ចោលផ្ទះហើយទុកចោលស្ងាត់ជ្រងំ។
ការដែលល្បីថាផ្ទះមួយនៅឯខេត្តបន្ទាយមានជ័យមានខ្មោចលងយ៉ាងសាហាវគឺគ្រាន់តែជាការនិយាយតៗគ្នាប៉ុណ្ណោះព្រោះពុំឃើញមានការនិយាយពីការលងឬក៏របៀបលងរបស់ខ្មោចនោះយ៉ាងណាៗឲ្យពិតប្រាកដឡើយ?។
នេះជាការសរសេរនៅលើគេហទំព័រហ្វេសប៊ុកដេលមានពាក្យពេចន៍ដូចខាងក្រោម៖ល្បីថានេះជាផ្ទះដែលខ្មោចនៅខាងលើហើយខ្មោចពួកវាអនុញ្ញាតិអោយម្ចាស់ផ្ទះនៅខាង ក្រោម ។
តែដំបូលលើខ្មោចអត់អោយប្រក់ដំបូលមួយចំហៀង។តែពេលនេះម្ចាស់ផ្ទះឈប់នៅ ហើយព្រោះនៅអត់កើតខ្មោចលងរាល់ថ្ងៃធ្វើអោយពួកគាត់ខ្លាចរត់ចេញអស់ទុកផ្ទះចោលជាយួរឆ្នាំហើយ។
ផ្ទះនេះនៅ ឃុំកូបនិមិត្តមួយ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅជាប់តាមដង ផ្លូវជាតិ លេខ5 ទៅប៉ោយប៉ែត។ ប្រសិនបើមិត្តណាមិនដែលឃើញខ្មោចឬចង់ឃើញខ្មោច សូមមកសំរាកផ្ទះនេះមួយយប់មក ដឹងហើយ។
ទោះយ៉ាងណាក៏មានអ្នកជឿនិងមិនជឿផងដែរដោយក្នុងនោះមានអ្នកខ្លះថាចង់កក់ បន្ទប់មួយទុកនិងចង់ជួបពិភាក្សាជាមួយខ្មោចតែក៏មានអ្នកដែលជឿបានបញ្ចេញមតិថាគេធ្លាប់ជួបខ្មោចលងនិងជឿថាពិតជាមានខ្មោចហើយបើសម្រាប់អ្នកខ្លះមិនជឿអាចនិយាយលេង សើចបានតែបើបានជួបមែនទែននោះទើបដឺងថាវាបែបណា?៕ ប្រភពពី ៖ khmeryulong