ងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ អតីតតារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី នាពេលបច្ចុប្បន្ននេះ ដែលអ្នកនាងកំពុងតែរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ថ្វីត្បិតតែអតីតតារាសម្ដែងរូបនេះ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈច្រើនឆ្នាំកន្លងមកក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់មហាជនជាច្រើន ទោះបីលែងបានទស្សនាភាពយន្តរបស់អ្នកនាង ប៉ុន្តែសព្វថ្ងៃក៏នៅតែបន្តតាមដានសកម្មភាពផ្សេងៗនៃជីវិតផ្ទាល់ខ្លួនរបស់អ្នកនាងលើបណ្ដាញសង្គមផងដែរ។
ដោយមួយរយៈពេលចុងក្រោយនេះ អតីតតារាសម្ដែងស្រីជើងចាស់រូបនេះ តែងតែបង្ហាញរូបភាពជាហូរហែលើបណ្ដាញសង្គម ពីសកម្មភាពផ្សេងៗនៃការធ្វើដំណើរកម្សាន្តយ៉ាងមានសុភមង្គល ជាមួយស្វាមី និងកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលមើលទៅពោរពេញភាពកក់ក្ដៅ។
ជាក់ស្ដែងថ្មីៗនេះ ក៏បានឃើញអ្នកនាង ធ្វើដំណើរកម្សាន្តទៅលេងឯសមុទ្រជាមួយស្វាមី និងកូនៗ ព្រមទាំងឃើញបើកអូប័រដោយខ្លួនឯងយ៉ាងសប្បាយរីករាយទៀតផង។
បន្ទាប់ពីឃើញសកម្មភាពដ៏មានសុភមង្គលរបស់អតីតតារាស្រីរូបនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកដែលស្រឡាញ់គាំទ្រអ្នកនាង បានសម្ដែងនូវក្ដីរំភើប ព្រមទាំងជូនពរដល់អ្នកនាងកាន់តែទទួលបានក្ដីសុខក្នុងគ្រួសារកាន់តែខ្លាំងឡើង៕អត្ថបទ popular