មា ន ហេ តុ ការ ណ៍ ដ៏ គួរ ឱ្យ ភ្ញា ក់ ផ្អើ លមួយបានកើតឡើង ខណៈដែលមានករណីអំពើ ហឹ ង្សា រក្នុងគ្រួសារបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក្រោយពេលប្តីប្រពន្ធមួយគូរបានឈ្លោះប្រកែ កគ្នា រហូតដល់ប្តីបានទា ញ ដំ ប ង
ឈើដេ ញ វា យ ប្រពន្ធ ផ្អើ លដល់អ្នកជិតខាងចេញមកមើលព្រោងព្រៀត រហូតដល់សម ត្ថកិ ច្ចចុះមកសួរនាំ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងក្រុងថេបប្រទេសថៃ។
យោងតាមការឱ្យដឹងពីសំណាក់ប្រពន្ធដែលជាជនរងគ្រោះបានឱ្យដឹងថា រឿងរ៉ាវជ ម្លោះនៅក្នុងគ្រួសាររបស់គាត់់រហូតឈានដល់ការប្រើប្រាស់អំពើ ហឹ ង្សា នេះគឺដោយសារតែ ប្តីរបស់នាងបានខឹងរូបនាងដែលបានយកទូរស័ព្ទរបស់ប្តីនាងមកលេងហ្គេមមួយ
ធ្វើធ្លាក់ផ្កាយរបស់គាត់អស់២ផ្កាយ ទើបធ្វើឱ្យបុរសជាប្តីខឹ ង ក៏ចាប់ផ្តើមបង្កើតរឿងប្រកែកគ្នាតឹងសរសៃក រហូតដល់មានការប្រើប្រាស់អំពើ ហឹ ង្សា ផ្អើលដល់អ្នកជិតខាងបែបនេះកើតឡើងតែម្តងទៅ។
បើតាមការឱ្យដឹងពីសំណាក់បុរសជាប្តីវិញបានឱ្យដឹងថា ខ្លួនជាមនុស្សម្នាក់ដែលចូលចិត្តលេងហ្គេម ហើយតែងតែបានខិតខំសន្សំផ្កាយនោះជាច្រើនខែមកហើយ
ស្រាប់តែនៅថ្ងៃកើតហេតុ ខ្លួនបានទុកទូរស័ព្ទចោល ក៏ត្រូវប្រពន្ធយកមកចុចលេងធ្លាក់ផ្កាយរបស់ខ្លួនថែមទៀត ទើបធ្វើឱ្យខ្លួនខឹ ង ទើបបង្កើតទៅជារឿងបែបនេះតែម្តង។
ក្រោយកើតហេតុ ដោយសារតែរឿងរ៉ាវកើតឡើងពីការលេងហ្គេមបែបនេះ សម ត្ថកិ ច្ចក៏បានធ្វើការសម្របសម្រួល និងបានស ន្យាឈប់ឱ្យរឿងបែបនេះកើតឡើងទៀត និងបានបញ្ចប់រឿងត្រឹមនេះតែម្តង។