នេះជារឿងដ៏កម្របំផុតដែលក្មេងស្រីម្នាក់ដែលមានវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាចច្រើនចម្រៀងជាភាសារបស់ខ្លួនផង និងភាសាបរទេសផ្សេងៗផងសរុបរហូតដល់ទៅ១០២ភាសាឯនោះ។ តើក្មេងស្រីម្នាក់នោះជាអ្នកណា? ហើយនាងមានប្រវត្តិបែបណាខ្លះទើបធ្វើឱ្យនាងមានទេពកោសល្យខ្លាំងបែបនេះ?
បើតាមការចេញផ្សាយដោយវេបសាយ bookofachievers.com បានឱ្យដឹងថា Suchetha Satish គឺជាក្មេងស្រីជនជាតិឥណ្ឌា ប៉ុន្តែរស់នៅឯប្រទេសឌូបៃ ដែលបានសិក្សាជំនាញតន្ត្រីនិងសិល្បៈ ព្រោះសិល្បៈគឺជាអារម្មណ៍ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅនិងវប្បធម៌នៃកន្លែងមួយ។ តន្ត្រីគឺជាទំរង់នៃសិល្បៈមួយ។ ប្រសិនបើតន្ត្រីនេះត្រូវបានប្រើដើម្បីលើកស្ទួយស្មារតីនៃជាតិផ្សេងគ្នា?
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នាងបានឡើងច្រៀងនៅក្នុងកម្មវិធីមួយនៅឯប្រទេសឌូបៃដោយបានចំណាយពេលរហូតដល់ទៅ៦ម៉ោង១៥នាទី ដើម្បីច្រៀងចម្រៀងបទផ្សេងៗរហូតដល់ទៅ១០២ភាសាឯនោះ។ មុនពេលនាងក្លាយជាមនុស្សដែលមានទេពកោសល្យខ្លាំងបែបនេះគឺនាងបានចូលសិក្សាផ្នែកតន្ត្រីតាំងតែពីនាងមានអាយុ៤ឆ្នាំមកម៉្លេះ ហើយនាងក៏ជាមនុស្សម្នាក់ដែលចូលចិត្តការអាន ចូលចិត្តផ្នែកសិល្បៈ និងចូលចិត្តក្នុងការរៀនភាសាបរទេសខ្លាំងបំផុតផងដែរ។
បន្ថែមពីនោះនាងក៏ចេះលេងឧបករណ៍តន្រ្តីដូចជាព្យាណូ ហ្គីតាផងដែរ។ បទចម្រៀងជាភាសាបរទេសដំបូងដែលនាងច្រៀងគឺភាសាជប៉ុន ហើយក្រោយមកនាងបានចាប់ផ្តើមច្រៀងជាភាសាអារ៉ាប់ តាហ្ស៊ីគីស្ថាន អាឡឺម៉ង់ និង ៧៣ ភាសាផ្សេងទៀតរហូតបន្តរៀនសូត្របន្ថែមទៀតដល់ទៅអាចច្រៀងបាន១០២ភាសា។
អ្វីដែលរឹតតែពិសេសនោះគឺនាងក៏ធ្លាប់បានច្រៀងចម្រៀងមួយបទរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុតមួយបទផងដែរ ក្រោមចំណងជើងថា “ខ្ញុំស្រលាញ់ស្រីតូច” ដែលលោកអ្នកអាចចាប់ផ្ដើមទស្សនាបាននៅក្នុងវីដេអូខាងក្រោមចាប់ពីនាទី ៤.២៥ ដល់៥.២៥នាទីផងដែរ។
នាងធ្លាប់បានចែករំលែកថា ពេលណាដែលយើងធ្វើអ្វីដែលយើងស្រលាញ់វាប្រហែលជាមិនសូវពិបាកនោះទេ។ បន្ថែមពីនោះនាងក៏បានបន្ថែមថា នៅពេលអ្នកធ្វើអ្វីៗប្រកបដោយភាពខុសប្លែកពីគេ វានឹងបន្សល់ទុកស្នាមណាមួយជារៀងរហូត៕ ប្រភព Business Cambodia
សូមទស្សនាវីដេអូខាងក្រោម៖