ដោយឡែក បុរសជនជាតិថៃម្នាក់នេះឈ្មោះ Somphote Thapcharoen អាយុ ៦០ឆ្នាំ សុខចិត្តរស់នៅបែបធម្មជាតិ ដោយមិនខ្វល់ពីភាពមានបាននោះឡេីយ បេីទោះបីជាដីរបស់លោក ដែលមានទីតាំងនៅកណ្តាលទីក្រុងបាងកក និងមានទំហំ ៥០រៃ ស្មេីនឹង ៨ហិចតា ត្រូវបានអ្នកវិនិយោគមានការចាប់អារម្មណ៍ និងបានអោយតម្លៃខ្ពស់កប់ពពកដល់ទៅ ៤៧លានដុល្លារក៏ដោយនោះ។
បេីតាមប្រភពព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា អ្នកវិនិយោគ បាននាំគ្នាឲ្យថ្លៃដីនោះ រហូតដល់ ៣០លានបាត(ប្រមាណ ៩៤ម៉ឺនដុល្លារ) ក្នុងមួយរៃដែលស្នើនឹង ១៦០០ម៉ែត្រក្រឡា ដោយសារពួកគេមើលឃើញតំបន់នោះ ព័ទ្ធជុំវិញដោយទីប្រជុំជន មានផ្លូវខ្វាត់ខ្វែង ហើយមានបំណងទិញដីនោះ ដេីម្បីមកសង់ជាអគារ និងវិឡាផ្សេងៗ។
ដោយសារតែដីនេះគឺជាដីកេរ្តិ៍របស់ឪពុកលោកដែលបានបន្សល់ទុកមកនោះ ហេីយលោកក៏ជាមនុស្សម្នាក់ ដែលកេីតមករស់នៅបែបធម្មជាតិតាំងពីតូចមកផងនោះ ទេីបធ្វេីឲ្យលោកមិនមានការត្រេកត្រអាលចំពោះលុយទាំងអស់នេះទេ បេីទោះបីជាអោយតម្លៃថ្លៃយ៉ាងណាក៏ដោយនោះ។
ក្នុងនោះដែរ ម្ចាស់ចម្ការរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា បើគ្មានបរិយាកាសបែបនេះ ទោះគំនរមាសប្រាក់ ក៏មិនអាចធ្វើឲ្យលោកសប្បាយដែរ ដូចនេះហើយ ទើបលោកចង់ប្រើដីនេះ ដើម្បីកម្សាន្តក្នុងជីវិតសាមញ្ញរបស់លោក។ លោកបានបន្តទៀតថា សម្រាប់គេបើគិតថាសប្បាយព្រោះលុយ ជារឿងរបស់គេ ព្រោះក្ដីសុខរបស់មនុស្សមិនដូចគ្នាទេ។