ម៉ាឡេស៊ី៖បុរសរោគចិត្តម្នាក់ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅប៉ុស្តិ៍ប៉ូលិស ក្រោយត្រូវគេតាមទាន់ ពេលព្យាយាមកាន់ទូរស័ព្ទដៃ លួចថតវីដេអូឃ្លីបក្រោ.មសំព.ត់របស់នារីរងគ្រោះម្នាក់។
ហេតុការពណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៨និង១០នាទីយប់ ថ្ងៃសុក្រ ទី៤ សីហា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលផ្សារទំនើប Mid Valley Megamall ជាន់ទី២ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះយោងតាមប្រភពពីសារព័ត៌មាន China Press បានចុះផ្សាយ។
វីដេអូឃ្លីបដែលត្រូវបានជនល្មើសលួ.ចថ.ត.កេ.រ្តិ៍.ខ្មា.ស ក្រោមសំ.ព.ត់របស់នារីរងគ្រោះ ត្រូវបាននាងយកទៅបង្ហោះចែកចាយ ជាសាធារណៈលើបណ្តាញសង្គម ទាំងឥតលា.ក់លៀ.ម ដើម្បីជាសារឲ្យនារីៗផ្សេងទៀត មានការប្រុងប្រយ័ត្នខ្លួន ដោយបានសរសេររៀបរាប់ប្រាប់ថា៖
នាងនិងមិត្តភក្តិបានទៅលេងនៅផ្សារទំនើប Mid Valley Megamall ស្រាប់តែប៉ះចំបុរសរោ.គចិ.ត្តម្នាក់ បានធ្វើសកម្មភាពគួរឲ្យស.ង្ស័.យ ប៉ុន្តែរូបនាងហាក់មិនចាប់អារម្មណ៍លើជននោះទេពីដំបូង។ រហូតដល់ទីបំផុតទាល់តែមិត្តភក្តិ(ប្រុស)របស់នាងម្នាក់ តាមទាន់ឃើញជនស.ង្ស័.យខាងលើ ឈរកាន់តែកៀកក្បែរនាង
ហើយដៃរបស់គេកាន់ទូរស័ព្ទលួ.ច.ថ.ត.ក្រោ.មសំព.ត់នាង ទើបភ្លាមៗនោះមិត្តភក្តិរបស់នាង ក៏ស្ទុះចាប់កញ្ឆក់យកទូរស័ព្ទពីដៃជនសង្ស័យ និងឆែករកឃើញថា ជនល្មើសខាងលើនេះ ពិតជាបានធ្វើសកម្មភាព លួច.ថត.កេ.រ្តិ៍.ខ្មា.សក្រោមសំពត់របស់នាងយ៉ាងពិតប្រាកដមែន។
ក្រោយមកនារីរងគ្រោះនិងមិត្តភក្តិក៏បានឆែកមើលបន្ថែម ក្នុងទូរស័ព្ទដៃនោះ រកឃើញមានរូបភាពនិងវីដេអូឃ្លីបជាច្រើនផ្សេងទៀត ដែលត្រូវបានជនល្មើសល.បលួ.ច.ថតបានពីជនរងគ្រោះដទៃទៀត។
ក្រោយកើតហេតុ នារីរងគ្រោះនិងមិត្តភក្តិ ក៏បានចាប់ជនសង្ស័យទៅកាន់ប៉ុស្តិ៍ប៉ូលិស នៅក្នុងទីតាំងមជ្ឈមណ្ឌលផ្សារទំនើបខាងលើតែម្តង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងណាមិញ នេះក៏ជាសារមួយសម្រាប់ផ្តាំផ្ញើ ដល់មិត្តសុភាពនារីទាំងឡាយ ឲ្យចេះបង្កើនការប្រុងប្រយ័ត្ន រាល់ពេលស្លៀ.ក.ខ្លី.ៗដើរក្នុងទីសាធារណៈ ចៀសវាងកើតមានហេតុការណ៍មិនល្អ ដូចករណីខាងលើនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖