នៅពេលដែលគេនិយាយដល់ឧស្សាហកម្មផ្លូវភេទនៅក្នុងតំបន់អាស៊ី គេចាប់អារម្មណ៍មុនគេគឺប្រទេសជប៉ុន ព្រោះប្រទេសនេះត្រូវគេដឹងថាបាននាំមុខគេក្នុងវិស័យផលិត និង ថតរឿងក្តៅសាច់ច្រើនជាងគេ ។
ទោះបីជាប្រទេសនាំមុខគេលើវិស័យភាពយន្តសិចក្នុងតំបន់អាស៊ីក្តី ប៉ុន្តែកាលពីពេលកន្លងមកបើតាមប្រភពព័ត៌មានបានបង្ហាញថា វិស័យភាពយន្តក្តៅសាច់ (រឿងសិច) ក្នុងប្រទេសជប៉ុននេះកំពុងប្រឈមបញ្ហា ដោយសារខ្វះតួសម្តែងបុរសយ៉ាងខ្លាំង ខណៈដែលតួស្រីមានចំនួនច្រើនលើសលប់ ។
ហេតុផលនេះបានធ្វើឱ្យក្រុមហ៊ុនប្រកបអាជីវកម្មជាច្រើនក្នុងប្រទេសជប៉ុន ដល់ថ្នាក់ប្រកាសស្វែងរកតួប្រុសច្រើនរូប ដើម្បីឆ្លើយតបនឹងតម្រូវការដែលជារៀងរាល់ខែគេបានបង្កើនការផលិត និង ថតរឿងថ្មីរហូតដល់ ៤០០០ រឿង ។
បើតាមការឱ្យដឹងនៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន ចំនួនតួសិចប្រុសមានចំនួនមិនគ្រប់តម្រូវការឡើយ ពោលគឺមានមិនដល់ ១០០ នាក់ឡើយ ខណៈតួស្រីមានច្រើនសឹងតែហួសតម្រូវការ ។
បើតាមតួលេខដែលគេបានដឹងកាលពីកន្លងមក តួកុនសិចប្រុសក្នុងពេលបច្ចុប្បន្ននេះមានប្រមាណ ៧០ នាក់ប៉ុណ្ណោះ ក្នុងនោះមាន ៣០ នាក់ដែលគេដឹងថាមានជំនាញ និង បទពិសោធខ្ពស់ក្នុងការរួមភេទនេះ ។
បើងាកទៅមើលតួសម្តែងស្រីវិញមានចំនួនរហូតដល់ជាង ១ ម៉ឺននាក់ ។ នេះពិតជាតួលេខមួយដែលប្រៀបធៀបទៅឃើញថាខុសគ្នាហៅលែងឮតែម្តង ៕