បុរសម្នាក់អាយុ៧៦ឆ្នាំឈ្មោះ Ziona Chana ត្រូវបានគេជឿថាជាមេគ្រួសារធំបំផុតក្នុងពិភពលោកបានទទួលមរណភាពនៅរដ្ឋ Mizoram ប្រទេសឥណ្ឌាដោយជំងឺទឹកនោមផ្អែម និងលើសឈាម។
លោក Ziona Chana ជាមេដឹកនាំនិយកាសសាសនាមួយអនុញ្ញាតមានភរិយាច្រើនបានទទួលមរណភាពកាលពីថ្ងៃអាទិត្យដែលបន្សល់ទុកភរិយាមេម៉ាយ៣៨នាក់ កូន៨៩នាក់ និងចៅ៣៦នាក់។
តាមសារព័ត៌មានដែលត្រូវបានបញ្ជាក់ដោយអភិបាលរដ្ឋ Mizoram លោក Zoramthanga ដែលបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារតាម Twitter។
វាពិបាកបន្តិចដែលនិយាយថា លោក Chana ជាមេគ្រួសារធំបំផុតក្នុងលោក ពីព្រោះក៏មានអ្នកផ្សេងដែលមានភរិយា កូន និងចៅច្រើនដែរ។
ប៉ុន្តែបើយោងតាមសារព័ត៌មានមួយបានផ្សាយថា លោកមានភរិយាយចំនួន៣៩នាក់ កូន៩៤នាក់ និងចៅ៣៣នាក់ និងចៅទូតម្នាក់ដែលសរុបទៅ១៨១នាក់ក្នុងគ្រួសាររបស់លោក។
លោក Chana កំពុងកាន់កំណត់ត្រាពិភពលោកសម្រាប់គ្រួសារធំបំផុត ប៉ុន្តែគេមិនច្បាស់ទេថា មានកំណត់ត្រាពិភពលោកសម្រាប់គ្រួសារបំផុតបែបនេះផ្សេងទេ។ ដោយសារគ្រួសារធំទើបត្រូវបានគេសម្ភាសចុះផ្សាយតាមទូរទស្សន៍ពីរដង។
យោងតាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ក្រុមគ្រួសាររបស់លោករស់នៅជុំគ្នានៅក្នុងអគារកម្ពស់៤ជាន់ហៅថា “Chuuar Than Run”មានន័យថា «ផ្ទះជំនាន់ថ្មី»ដែលមានបន្ទប់គេង១០០។ ភរិយារបស់លោករស់នៅបន្ទប់ជិតបន្ទប់ឯកជនរបស់លោក Chana ដែរ។
អគារដែលជាគេហដ្ឋាននេះជាកន្លែងពេញនិយមសម្រាប់ទេសចរណ៍នៅក្នុងរដ្ឋនេះដែលមានមនុស្សមកពីជុំវិញពិភពលោកទៅលេង ហើយថែមទាំងស្វែងយល់ពីរបៀបរស់នៅរបស់គ្រួសារដ៏ធំនេះផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ផ្សាយថា លោក Chana ដែលកើតនៅឆ្នាំ១៩៤៥បានជួបភរិយាចាស់ជាងគេបំផុតអាយុបងលោក៣ឆ្នាំនៅពេលនោះលោកទើបអាយុ១៧ឆ្នាំ។
គ្រួសារនេះកាន់និកាយសាសនាគ្រឹស្ត Chana Pawl ដែលមានបរិស័ទ២ពាន់នាក់។ ពួកគាត់រស់នៅទាំងអស់គ្នានៅគេហដ្ឋានរបស់លោក Chana នៅតំបន់ Baktawng Tlangnuam ចម្ងាយ៥៥គីឡូម៉ែត្រពីរដ្ឋ Mizoram ប្រទេសឥណ្ឌា។
អគារដែលគ្រួសាររបស់លោក Chana រស់នៅ
និកាយសាសនានេះអនុញ្ញាតឲ្យបុរសមានភរិយាច្រើនដែលត្រូវបានបង្កើតឡើងដោយជីតារបស់លោក Chana នៅឆ្នាំ១៩៤២៕ អត្ថបទ កម្ពុជាថ្មី