វៀតណាម៖ កាលពីពេលថ្មីៗនេះ ចៅក្រមជំនុំជម្រះនៃតុលាការប្រជាជនខេត្ត Vinh Long បានសម្រេចចេញសាលក្រមកាត់ទោសស្ត្រីឈ្មោះ Duong Thi Ngoc Giau ឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទមនុស្សឃា.ត ។
ស្ត្រីឈ្មោះ Duong Thi Ngoc Giau អាយុ ២៧ឆ្នាំត្រូវបានរងនូវពាក្យបណ្ដឹងកាលខែមីនាឆ្នាំ ២០២០ បន្ទាប់ពីបានវាយទៅលើក្មេងតូចម្នាក់ បណ្ដាលឲ្យស្លា.ប់ ។
ប្រភពពីសារព័ត៌មាន baogiaothong បានឲ្យដឹងថា អ្នកទោសខាងលើនេះ បានបើកមជ្ឈមណ្ឌលមើលថែក្មេង ដោយគេដឹងថារាល់ថ្ងៃនៅមជ្ឈមណ្ឌលនោះមានក្មេងៗ ៧នាក់ អាយុ ចន្លោះពី ១១ ដល់ ៤២ខែ ត្រូវបានឪពុកម្ដាយនាំទៅឲ្យមើលថែ ។
នាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ បុរសឈ្មោះ Tran បាននាំកូនប្រុសតូចរបស់គាត់មានអាយុ ៣ឆ្នាំទៅឲ្យ Duong Thi Ngoc មើលថែ ហើយបន្ទាប់ពីយកទៅបានរយៈពេល ២ ម៉ោងកន្លះ ស្រាប់តែ Duong Thi Ngoc ទូរស័ព្ទទៅប្រាប់ថា ក្មេងនោះមានអាការទន់ដៃទន់ជើង បាត់សំឡេងទៅហើយ ។
ក្រោយមកឪពុកម្ដាយ ក៏បានទៅនាំក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យប្រាប់ថាគេបានស្លា.ប់បាត់ហើយ ដោយសារមូលហេតុធ្លា.ក់ឈា.មរាវ បណ្ដាលមកពីការប៉ះទង្គិចខ្លាំង ។
ដោយមានការសង្ស័យ ឪពុកម្ដាយក្មេងរងគ្រោះក៏បានដាក់ពាក្យប្ដឹង ហើយទីបំផុតនាង Duong Thi Ngoc បានសារភាពថា ខ្លួនបានវា.យទៅលើក្មេងនោះ ដោយសារតែគេហូបអាហារយឺតពេក ៕ ប្រភព KBN