ហ្វេសប៊ុក៖ មានការភ្ញាក់ផ្អើលបុរសម្នាក់ ព្រោះតែមិនចង់ឃើញសង្សារម្នាក់ណាឈឺចាប់ ក៏សម្រេចចិត្តរៀបការជាមួយនារីជាសង្សារទាំងពីតែម្តងដើម្បីកុំឱ្យមានអ្នកកើតទុក្ខឈឺចាប់។
ប្រភពចេញមកពីប្រទេសឥណ្ឌូនេស៊ី អំពីពិធីអាពាហ៍ពិពាហ៍ រវាងបុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីររបស់គាត់នៅក្នុងពេលតែមួយដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់រវាងបេះដូងនិងបេះដូងរបស់នារីជាសង្សារទាំងពី។
យ៉ាងណាមិញវាមិនមែនជាពិធីអាពាហ៍ពិពាហ៍ ដែលរៀបចំឡើងអធិកអធមនោះទេដោយគ្រាន់តែមានការចូលរួមពីសំណាក់បងប្អូន ឪពុកម្ដាយទាំងសងខាង និងចាស់ទុំក្នុងភូមិមកឲ្យពរជ័យដល់ពួកគេទាំងបីតែប៉ុណ្ណោះ។
បុរសប្រពន្ធពីរនោះបាននិយាយថា៖ ខ្ញុំមិនអាចស៊ូទ្រាំឃើញនរណាម្នាក់ឈឺចាប់បានទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរក្នុងពេលតែមួយ។ ដោយសារតែវាមិនមែនជាអាពាហ៍ពិពាហ៍ដែលធំ គេបានចំណាយប្រាក់អស់ត្រឹមតែ ១០០,០០០រ៉ូពៀ (៧ដុល្លារអាមេរិក)ប៉ុណ្ណោះ។
វីដេអូអាពាហ៏ពិពាហ៏ របស់ពួកគេបានចែករំលែកពាសពេញបណ្តាញសង្គម ហើយមានអ្នកចូលរួមបញ្ចេញមតិផ្សេងៗគ្នាជាច្រើន យ៉ាងណាមិញនេះជារឿងដែលកើតឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដូចនេះយើងមិនប្រៀបធៀបថាល្អ ឬមិនល្អបាននោះទេព្រោះវាអាចជារឿងទូទៅសម្រាប់ពួកគេ។
សូមទស្សនាវីដេអូខាងក្រោម៖