សាក ស ព ទា រ កប្រមាណជាង ១ ពាន់នាក់ ត្រូវបានរកឃើញច្រកក្លាសេក្នុងអគារស្នាក់នៅមួយកន្លែង ក្រោយប៉ូលិសធ្វើការឆ្មក់ចូលទីតាំងនោះ ដែលស្ថិតក្នុងស្រុក Ha Dong ក្រុងហាណូយ ប្រទេសវៀតណាម ។
តាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា មានការរាយការណ៍ប្រាប់ប៉ូលិ សពីសកម្មភាពគួរឱ្យស ង្ស័ យក្នុងបរិវេណអគារស្នាក់នៅមួយកន្លែងនោះ ក្រោយមនុស្សមួយក្រុម ត្រូវបានឃើញមានកាន់យូរថង់ពណ៌ខ្មៅ ។
ក្រោយទទួលបានការរាយការណ៍ ប៉ូលិ សក៏បានចុះទៅពិនិត្យតាមដានមនុស្សមួយក្រុមនោះ ហើយក៏ធ្វើការឆ្ម ក់ចូលក្នុងអគារស្នាក់នៅនោះតែម្ដង ក៏រកឃើញធុងក្លាសេចំនួន ២ ធំៗ ដែលដាក់ក្លាសេកញ្ចប់ថង់ជាច្រើន ។
ក្នុងប្រតិបត្តិការនោះ មនុស្សចំនួន ៤ នាក់ត្រូវបានឃាត់ខ្លួន ក្រោយឆែករកឃើញក្នុងកញ្ចប់ថង់ទាំងនោះ គឺដាក់សា ក ស ព ទា រ ក ។ តាមការស៊ើបអង្កេត រកឃើញថា ជនស ង្ស័ យទាំងនោះបានសារភាពថា ពួកគេស្ម័គ្រចិត្តដើរប្រមូលទារកដែលគេរំ.លូ.តចោល តាមគ្លីនិក និងគំនរសំរាមនានានៅក្នុងក្រុង ដើម្បីយកមកធ្វើបុណ្យឱ្យពួកគេនៅស្រុក Thanh Oai ស្រុក Soc Son នៃក្រុងហាណូយ និងខេត្ត Nam Dinh ។
ទោះជាយ៉ាងណា ដោយសារតែតំបន់ទាំងនោះ មានចម្ងាយឆ្ងាយពីគ្នា ជនសង្ស័យក៏សម្រេចក្លាសេស ព ទា រ កទាំងនោះក្នុងទូរទឹកកក មុនពេលយកពួកគេទៅធ្វើបុណ្យ ។ បច្ចុប្បន្ន ប៉ូលិសកំពុងដាក់ការស៊ើបអង្កេតបន្ត ៕ ប្រភព៖ VNExpress