ចូល KTV ញឹកជាប់ស្នេហ៌នឹងស្រី សុខចិត្តចោលប្រពន្ធកូន ទៅរស់នៅជាមួយនាង បានត្រឹមតែ ១អាទិត្យ ទើបដឹងថា គ្មាននណាល្អជាងប្រពន្ធខ្លួនឡើយ

0
800

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មនុស្សស្រីតែងតែពោលពាក្យថាមនុស្សប្រុសស្រលាញ់មនុស្សស្រីពី១០០ទៅ០ ចំណែកមនុស្សស្រីវិញស្រលាញ់មនុស្សប្រុសចាប់ពីចំណុច០ទៅដល់១០០។ ពិតណាស់មនុស្សប្រុសស្រលាញ់បានតែដំបូងទេ មុនរៀបការពុះពារណាស់ដើម្បីបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ ក្រោយរៀបការជាមួយគ្នាហើយអារម្មណ៍ស្រលាញ់ក៏ប្រែប្រួលបែរជាទៅទាក់ទងជាមួយស្រីខាងក្រៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះបានកើតឡើងចំពោះគ្រួសារខ្ញុំផ្ទាល់តែម្តង ក្រោយពីរៀបការជាមួយគ្នាបាន៥ឆ្នាំ។ខ្ញុំមិនដឹងខ្លួនសោះថាខ្ញុំល្ងង់ដល់ថ្នាក់នឹង ទៅទាក់ទងជាមួយស្រីខារ៉ាអូខេ ទាំងដែលប្រពន្ធល្អយ៉ាងនេះ តែពេលនឹងខ្ញុំមិនអាចឃាត់ខ្លួនឯងបានសោះ។ ខ្ញុំនឹងប្រពន្ធរបស់ខ្ញុំបានស្គាល់គ្នានឹងស្រលាញ់គ្នាតាំងពីនៅរៀនមកម្លេះ ក្រោយពេលរៀនចប់នៅអាយុ២៣ឆ្នាំពួគយើងសម្រេចចិត្តរៀបការជាមួយគ្នារ ពេលនោះជីវិតហាក់បីដូចជាល្អណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែខ្ញុំនឹងប្រពន្ធមានការងាររៀងៗខ្លួន សូម្បីតែបាយថ្ងៃត្រង់ក៏ពួគយើងញាំផ្សេងគ្នាដែរ ហើយពួគយើងមិនសូវបានជួបមុខគ្នាទេ ជួបតែពេលសម្រាកល្ងាចតែប៉ុណ្ណោះ ហើយគ្រួសារខ្ញុំមានកូនឈ្នួលម្នាក់សម្រាប់ធ្វើកិច្ចការផ្ទះ ហើយពួគយើងបន្តធ្វើរឿងនេះអស់រយះពេល៤ឆ្នាំ ពួគយើងបានសម្រេចចិត្តយកកូន ក្រោយពេលដែលមានកូនបន្ទុកទាំងអស់ខ្ញុំសុំខ្លួនជាអ្នករ៉ាប់រងព្រោះខ្លាចពេលកូនកើតមកហើយគ្មានអ្នកមើលថែ ខ្ញុំបានឲ្យប្រពន្ធលាឈប់ពីការងារ ដើម្បីមើលថែកូនហើយធ្វើកាងារផ្ទះទាំងអស់វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យូរៗទៅព្រោះតែការងារច្រើននឹងមានកូនផង ខ្ញុំមើលទៅប្រពន្ធរបស់ខ្ញុំមិនស្អាតដូចពីមុខ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាធុញនឹងនាង ។ ស្រាប់តែថ្ងៃមួយមិត្តភក្តិរួមការងារជាមួយគ្នាបបួលខ្ញុំទៅក្រៅផឹកស៊ី ខ្ញុំក៏ទៅជាមួយសឹងតែរាល់ថ្ងៃ ហើយមិនតែប៉ុណ្ណោះចូល KTVទៀត។ពួគយើងបានប្រកែកគ្នាយ៉ាងតឹងសរសៃរករ ក្រោយពីប្រកែកគ្នាប្រពន្ធរបស់ខ្ញុំយំ ខ្ញុំក៏មានអារម្មណ៍កាន់តែធុញនឹងនាងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះតែឃើញស្រីខារ៉ាអូខេល្អជាប្រពន្ធនឹងចេះយកចិត្ត ក៏ទាក់ទងគ្នា ហើយក្លាចជាគូរស្នេហ៍នឹងគ្នាដោយខ្ញុំបានឲ្យប្រាក់ខែខ្ញុំខ្លះដើម្បីឲ្យនាងឈប់ធ្វើជាស្រីខារ៉ាអូខេ នឹងជួលផ្ទះនៅក្នុងបុរីមួយកន្លែងទៀតឲ្យនាងនៅ។ខ្ញុំមានស្រីសោះប្រាប់ប្រពន្ធថារវល់ការងារជាមួយមេ ព្រោះតែការមិនចេះគិតរបស់ខ្ញុំបានធ្វើឲ្យប្រពន្ធយំសឹងតែរាល់ថ្ងៃ ហើយមិនបានអាណិតនាងទេរឹតតែធុញថែម។ហេតុការណ៍នេះបានកើតឡើងជាបន្តបន្ទាប់អស់រយះពេល៤ខែពួគយើងក៏បានឈ្លោះគ្នាខ្លាំងរហូតដល់លែងគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធខ្ញុំបាននិយាយថា បើស្រលាញ់គេណាស់ទៅនៅជាមួយគេទៅ ។ខ្ញុំលឺបែបនោះកាន់តែខឹងឡើងហើយឆ្ងល់ថាហេតុអីបានគេដឹងរឿងនឹង។ ក្រោយពេលដែលលែងជាមួយប្រពន្ធខ្ញុំបានទៅរស់នៅជាមួយស្រីខារ៉ាអូខេនៅក្នុងបុរីដែលខ្ញុំបានជួល ។ខ្ញុំមានអារម្មណ៍ថាសប្បាយណាស់ព្រោះបានដើរលេង ញាំអីឆ្ងាញ់ៗ នឹងមិនមានអារម្មណ៍ថាស្តាយក្រោយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបាន៦ថ្ងៃមក ខ្ញុំបានមើលទៅស្រីនោះ គ្មានចេះធ្វើអ្វីសោះ ដេកមិនព្រមភ្ញាក់ ខោអាវមិនយកភ្នែកមើល បាយម្ហូបក៏មិនធ្វើ ធ្វើតែមុខមាត់ លាបក្រចក នៅពេលដែលខ្ញុំឃើញបែបនេះរាល់ថ្ងៃខ្ញុំបានប្រាប់ឲ្យនាងកែទម្លាប់ នាងធ្វើតែពេលខ្ញុំប្រាប់តែប៉ុណ្ណោះក្រោយមក នាងទៅផាត់មុខ លាបក្រចក នឹងសុំលុយចាយ ព្រមទាំងគ្រឿងសម្អាង យូរៗទៅលុយក៏ខ្សត់ ហើយការងារផ្ទះបែជាខ្ញុំជាអ្នកធ្វើទៅវិញ ចំណែកឯម្ហូបខាងក្រៅដែលខ្ញុំតែងតែទៅញាំ វាមិនដូចម្ហូបផ្ទះដែលប្រពន្ធខ្ញុំបានចំអិននោះទេ វាខុសគ្នាដាច់ពេលនៅជាមួយស្រីនឹងប្រពន្ធ ពេលនៅជាមួយស្រីលឺសំលេងសុំតែលុយចាយយូៗទៅខ្ញុំចាប់ផ្តើមធុញទ្រាន់ណាស់ ដល់ថ្ងៃទី៦ខ្ញុំបានប្រាប់នាងម្តងទៀតថាឲ្យធ្វើកិច្ចកាខ្លះកំុគិតតែសុំលុយចាយដល់ពេលខ្ញុំមិនឲ្យលុយនាងបានទៅធ្វើការជាស្រីខារ៉ាអូខេវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលខ្ញុំដេកគិតពេញ១យប់ខ្ញុំក៏សម្រេចចិត្តទៅផ្ទះវិញដើម្បីសុំទោសប្រពន្ធសុំត្រូវគ្នាវិញ។ស្រាប់តែពេលខ្ញុំទៅដល់ផ្ទះចំពេលដែលប្រពន្ធខ្ញុំឈឺ ព្រោះពិបាកចិត្តរឿងខ្ញុំមិននៅផ្ទះ រឿងកូន ការងារផ្ទះ រកលុយចិញ្ចឹមកូន ពេលខ្ញុំឃើញនាងអញ្ចឹងខ្ញុំក៏ទៅបីនាង ភ្នែកនាងសម្លឹងមើលខ្ញុំគួរឲ្យអាណិត នឹងស្រលាញ់ណាស់ នេះប្រហែលជាខ្ញុំខានធ្វើរឿងនេះយូរហើយមើលទៅ ពេលនេះខ្ញុំមានអារម្មណ៍ថាកក់ក្តៅណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលខ្ញុំបានធ្វើកិច្ចការជំនួសប្រពន្ធខ្ញុំពេលនាងកំពុងឈឺ ខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងណាស់ ខ្ញុំក៏នឹកឃើញពេលដែលខ្ញុំថាឲ្យនាងថានៅផ្ទះគ្មានធ្វើអីសោះ តាមពិតការងារដែលនាងធ្វើគឺច្រើនខ្លាំងណាស់ ខ្ញុំពិតជាខុសណាស់ដែលប្រើសំដីបែបនោះដាក់នាង។មិនបានប៉ុន្នានថ្ងៃនាងបានជាពីជំងឺវិញ ខ្ញុំបានសុំទោសនាងនៅតុអារហារខ្ញុំបានសន្យានឹងនាងថាមិនឲ្យរឿងបែបនេះកើតឡើងទៀតទេចំពោះគ្រួសារមួយនេះ នាងមិនខឹងនឹងញញឹមទាំងកែវភ្នែកស្រទន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពួគយើងបានផឹកស្រាក្រហមជាមួយគ្នា ក្រោយពេលផឹកហើយខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាប្រពន្ធរបស់ខ្ញុំស្រស់ស្អាបែបធម្មជាតិ ខ្ញុំក៏ថើបនាងចំណែកនាងអៀនមុខឡើងក្រហម ។ពេលនោះខ្ញុំក៏គិតឃើញថាពេលដែលខ្ញុំចូលKTV ឃើញស្រីៗទាំងនោះស្អាតមកពីស្រវឹងទេតើស។ចាប់ពីពេលនោះមកខ្ញុំលែងចូលទៀត ខ្ញុំធ្វើការប្រញាប់មកផ្ទះព្រោះមានប្រពន្ធល្អរៀបចំបាយទឹកចាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃអប់រំនៅក្នុងរឿង៖អ្នកកុំគិតថារបស់ដែលមានក្នុងដៃអ្នកស្រាប់អ្នកមិនយកចិត្តទុកដាក់នឹងវាព្រោះថាបើសិនជាអ្នកបាត់បង់វាអ្នកនឹងមានអារម្មណ៍ថាស្តាយក្រោយនៅថ្ងៃណាមួយមិនខានអ្នកគួតែរៀនរក្សាចិត្តខ្លួនឯងឲ្យដូចថ្ងៃដែលអ្នកផ្តើមស្រលាញ់វាដំបូង គ្រួសារណាក៏ដូចគ្នាដែរតែងតែមានរឿង ប៉ុន្តែគ្រាន់តិចនឹងច្រើន គ្រាន់តែអ្នកចេះអត់អោនឲ្យគ្នាទៅនោះអ្នកនឹងរស់នៅជាមួយគ្នាបានយូរអង្វែងនឹងមានសុភមង្គលជាមិនខាន។ អត្ថបទដោយ ស្រីពេជ្រ